វេលស៍ នឹងធ្វើការស្វាគមន៍ហូឡង់នៅក្នុងកីឡដ្ឋាន Cardiff City សម្រាប់ការប្រកួតពានរង្វាន់ Nations League។ វេលស៍ប្រហែលជាកំពុងតែបន្តអបអរសាទរពីជ័យជម្នះក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ជាមួយនឹងអ៊ុយក្រែននៅឡើយទេ បន្ទាប់ពីបានកក់កៅអីក្នុងការធ្វើដំណើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ពួកគេ ទៅកាន់ការប្រកួតបាល់ទាត់ពិភពលោក ក្នុងរយៈពេល៦៤ឆ្នាំ។ ក្រុមម្ចាស់ផ្ទះបានប្រកួតចាញ់ប៉ូឡូញ ក្នុងការប្រកួតដំបូងរបស់ពួកគេដោយលទ្ធផល២-១ ប៉ុន្តែពួកគេបានទុកបំរុងកីឡាករពីរបីនាក់ក្នុងការប្រកួតនោះ ដូច្នេះលទ្ធផលនោះនឹងមិនធ្វើឱ្យពួកគេព្រួយបារម្ភខ្លាំងពេកនោះទេ។ នេះគឺជាការបរាជ័យតែមួយគត់ក្នុងការប្រកួត១១លើកចុងក្រោយរបស់ពួកគេ នៅទូទាំងការប្រកួតទាំងអស់។
ក្រុមភ្ញៀវមុននឹងចូលមកការប្រកួតនេះ មានទម្រង់លេងដ៏អស្ចារ្យ ដែលពួកគេបានបំបាក់ក្រុមឈរនៅលេខ២ បែលហ្សិកដោយលទ្ធផល៤-១ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។ ហូឡង់មិនទាន់ស្គាល់ការប្រកួតចាញ់ទាល់តែសោះ សំរាប់១០ប្រកួតចុងក្រោយរបស់ពួកគេ ក្នុងគ្រប់ការប្រកួតទាំងអស់ ដោយបានឈ្នះ៧ប្រកួត និងស្មើ៣ប្រកួត។ ពួកគេមានកំណត់ត្រាការប្រកួតក្រៅដីដ៏គួរឱ្យចាប់អារម្មណ៍ដែលការប្រកួតចាញ់របស់ពួកគេមានតែ១ប្រកួតគត់ ក្នុងការប្រកួតក្រៅដី១៤លើកចុងក្រោយរបស់ពួកគេ។ ពួកគេប្រកួតចាញ់តែ១ប្រកួតគត់ក្នុងចំណោមការប្រកួតជម្រុះ១០ប្រកួតរបស់ពួកគេ។ ក្រុមហូឡង់នឹងរំពឹងការទទួលបានជ័យជម្នះ២លើកពីការប្រកួត២ប្រកួត និងធានាបានការរក្សាតំណែងរបស់ពួកគេនៅកំពូលតារាង។ ពួកយើងនឹងគាំទ្រហូឡង់ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ហើយមានការស៊ុតបញ្ចូលទីច្រើនជាង២.៥គ្រាប់៕