ព្យាករណ៍គូ Italy vs Hungary (Nations League)

អ៊ីតាលីនឹងទទួលស្វាគមន៍ហុងគ្រី នៅក្នុងកីឡដ្ឋាន Stadio Dino Manuzzi សម្រាប់ការប្រកួតពានរង្វាន់​ Nations League។​ ពួកគេសង្ឃឹមថា នឹងទទួលបានជ័យជម្នះការប្រកួតលើកដំបូងរបស់ពួកគេ បន្ទាប់ពីពួកគេបានប្រកួតស្មើ១-១ជាមួយនិងអាល្លឺម៉ង់ក្នុងការប្រកួតបើកឆាក។​ ​អ៊ីតាលី ដែលជាម្ចាស់ជើងឯកយូរ៉ូសង្ឃឹមថានឹងអាចវិលត្រលប់មកវិញ និងឈ្នះពានរង្វាន់ Finalissima ប៉ុន្តែត្រូវបាន​អាហ្សង់​ទីន សំពងដោយលទ្ធផល៣-០ទៅវិញ។​ ក្រុមម្ចាស់​ផ្ទះ​បានប្រកួត​ឈ្នះ​តែ​១លើក​គត់​ ​ក្នុង​ចំណោម​ការ​ប្រកួត​៦លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុងសរុប​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដោយ​ស្មើ​៣ និង​ចាញ់​២ប្រកួត។

​នេះជា​ការ​ប្រកួត​លើក​ដំបូង​របស់​ហុងគ្រីនៅក្នុង​លីគA បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ដំឡើងមក​ពីលីគB ពួក​គេមាន​ការ​ចាប់​ផ្តើម​យ៉ាង​ល្អ​បំផុត ​ក្នុង​ការ​ប្រកួត​បើកឆាក ដោយបាន​​យក​ឈ្នះ​ក្រុម​អង់​គ្លេស១-០ ។​ ពួក​គេ​មាន​កំណត់​ត្រា​ក្រៅ​ដី​ដ៏​ល្អ ហើយ​នេះជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត១១លើក​ចុង​ក្រោយ​របស់​ពួក​គេ បន្ទាប់ពី​ស្មើ៣ប្រកួត និង​ឈ្នះ៧ប្រកួត។​ 

សំរាប់ការ​ជួប​គ្នា​៦​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ អ៊ីតាលី​ចាញ់​ហុងគ្រី​តែ​ម្តង​គត់​។ អ៊ីតាលីនឹងមានការប្រុងប្រយ័ត្នខ្ពស់ដែលលទ្ធផលតិចជាងបីពិន្ទុ​ នឹងបញ្ចប់នៃក្តីសង្ឃឹមរបស់ពួកគេ ក្នុងការឡើងទៅឈរនៅកំពូលតារាង។​ ម្យ៉ាងវិញទៀត ហុងគ្រី ក៏ដឹងថាមានតែការឈ្នះមួយគត់​ ដែល​នឹងធ្វើឱ្យពួកគេអាចឈរនៅលើកំពូលបាន។ 

សំរាប់ការទស្សន៍ទាយ​ អ៊ីតាលីនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង