អង់គ្លេសនឹងធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ សម្រាប់ការប្រកួតជើងទីពីរ របស់ពួកគេ ក្នុងពូល៣នៃលីគA ក្នុងការប្រកួតពានរង្វាន់ Nations League បន្ទាប់ពីប្រកួតចាញ់ហុងគ្រី ១-០។ អង់គ្លេសមានទម្រង់លេងមិនសូវល្អនោះទេ ក្នុងការប្រកួតនៅកីឡដ្ឋាន Puskas Arena ដែលពិតជាសាកសមនឹងឈរនៅក្រុមបាតតារាង ខណៈដែលអាឡឺម៉ង់ឈរនៅលេខ២បន្ទាប់ពីស្មើ ១-១ ជាមួយអ៊ីតាលី។
ប្រវត្តនៃការជួបគ្នា៦ប្រកួតចុងក្រោយ អាល្លឺម៉ង់បានទទួលជ័យជម្នះ៣លើក និងអង់គ្លេសឈ្នះ២ប្រកួត។ អាល្លឺម៉ង់បានក្លាយជាក្រុមផ្សេងគ្នាចាប់តាំងពីលោក Hansi Flick ចូលមកកាន់តំណែង។ មុននឹងឈានមកដល់ការប្រកួតនេះ ពួកគេធ្វើបានយ៉ាងល្អសំរាប់ការប្រកួតក្នុងផ្ទះ ដោយឈ្នះ៤ប្រកួតចុងក្រោយ ហើយមិនដែលចាញ់ក្នុងការប្រកួត៦លើក។
ឈានមកដល់ការប្រកួតនេះអង់គ្លេសក្នុងនាមជាក្រុមខ្សោយ ហើយដូចជាមិនពេញចិត្តនឿទេដែលភ្លាមៗ ពួកគេត្រូវបានធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ បន្ទាប់ពីចាញ់ហុងគ្រីដែលជាក្រុមស្ថិតក្នុងចំណាត់ថ្នាក់ទាប។ អាឡឺម៉ង់ធ្វើបានល្អក្នុងការទទួលបានលទ្ធផលស្មើនៅអ៊ីតាលី ហើយការប្រកួតនៅក្នុងផ្ទះពួកគេ ក៏ធ្វើបានល្អដែរ ក្រោមការដឹកនាំរបស់លោក Hansi Flick។
សំរាប់ទម្រង់ថ្មីរបស់ម្ចាស់ផ្ទះ យើងទស្សន៍ទាយថា អាឡឺម៉ង់នឹងប្រកួតឈ្នះក្នុងការប្រកួតដ៏ធំមួយនេះ៕