ព្យាករណ៍គូ Hungary vs England (Nations League)

ហុងគ្រី និងអង់គ្លេស នឹងត្រូវជួបគ្នានៅក្នុងកីឡដ្ឋាន Puskas Arena សំរាប់ការប្រកួតបើកឆាក UEFA Nations League ពូល៣។ មុខតោទាំងបីមិនមានផលលំបាកក្នុងការប្រកួតជម្រុះការប្រកួតជើងឯកពិភពលោកឆ្នាំ២០២២ទេ ហើយពួកគេត្រូវបានគេជឿជាក់ថា ជាក្រុមដ៏ក្តៅគគុកក្នុងការផ្តួលហុងគ្រីនៅទីក្រុង Budapest ផងដែរ។​ កីឡាករ​ Bowen, Justin, និង Tomori ត្រូវបានទទួលការហៅចូលជាជម្រើសជាតិអង់គ្លេសជាលើកដំបូង​ ខណៈដែលកីឡាកររបស់ Man Utd Marcus Rashford ត្រូវបានចាកចេញពីក្រុមទៅហើយ។​ 

ដូចជាសព្វមួយដង កីឡាករតែម្នាក់ដែលតែងតែយកចិត្តទុកដាក់តាមដាន ក្នុងក្រុមសំរាប់ការប្រកួតក្រៅដី គឺកីឡាករ Harry Kane របស់​ Tottenham។​ ម៉្យាងវិញទៀតហុងគ្រី មានបំណងធ្វើការកែប្រែឡើងវិញ បន្ទាប់ពីធ្លាក់ការប្រកួតជម្រុះការប្រកួតជើងឯកពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ លោក Marco Rossi នឹងដាក់កីឡាករល្អៗ សម្រាប់ការប្រកួតបើកឆាក Nations League របស់ពួកគេ។  កីឡាករ​ Adam Szalai ខ្សែប្រយុទ្ធរបស់ Basel ដែលពោរពេញទៅដោយបទពិសោធន៍ ត្រូវបានរំពឹងថា នឹងដឹកនាំក្រុមម្ចាស់ផ្ទះដែលកំពុងសម្លឹងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេ លើក្រុមអង់គ្លេស ចាប់តាំងពីឆ្នាំ១៩៦២។

សំរាប់ការទស្សន៍ទាយគឺ Hungary ១-២​ England​ នៅពេលបញ្ចប់ការប្រកួត៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង