ការប្រកួតដ៏ធំមួយកំពុងតែកើតឡើងដែលអ៊ីតាលីត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍អាល្លឺម៉ង់ ក្នុងការប្រកួតក្នុងលីកAពូល៣នៃពានរង្វាន់ UEFA Nations League។ ប្រទេសអ៊ីតាលីមុននឹងមកដល់ការប្រកួតនេះ ក្រោយពីបានបរាជ័យជាលើកទីពីរជាប់ៗគ្នា ក្នុងការប្រកួតជម្រុះការប្រកួតជើងឯកពិភពលោក ប៉ុន្តែជាមួយគ្នានោះ ពួកគេជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប។ ពួកគេបានឈានទៅវគ្គកំពូលរក្នុងការប្រកួត Nations League កាលពីរដូវកាលមុន ប៉ុន្តែអាចបញ្ចប់ត្រឹមតែចំណាត់ថ្នាក់លេខ ៣ប៉ុណ្ណោះ បើទោះបីជាលេងនៅក្នុងផ្ទះក៏ដោយ។ ក្នុងការប្រកួត៦លើកចុងក្រោយ ពួកគេមានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីតែ១ប្រកួតគត់ ហើយពួកគេប្រកួតឈ្នះ២ប្រកួត ក្នុងការប្រកួតក្នុងផ្ទះចំនួន៦ប្រកួតដែលឈ្នះស្រួលបំផុតគឺឈ្នះលីទុយអានី៥-០។
ក្រឡេកមកមើលអាឡឺម៉ង់វិញ ជាផ្នែកមួយផ្សេងទៀតចាប់តាំងពីប្រកួតចាញ់អង់គ្លេស ២-០ ដែលបានធ្វើឱ្យពួកគេធ្លាក់ចេញពីការប្រកួតជើងឯកទ្វីអឺរ៉ុប ក្នុងឆ្នាំ២០២០។ ពួកគេមិនដែលប្រកួតចាញ់នោះទេ ចាប់តាំងពីពេលនោះមក ក្នុងការប្រកួតចំនួន៩លើក ហើយពួកគេស្ថិតក្នុងចំណោមក្រុម ដែលបានកក់កៅអីឡើងទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។ ការប្រកួត៦ ក្នុងចំណោម៩ប្រកួតចុងក្រោយ ពួកគេបានរក្សាកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី ៨ប្រកួត ក្នុងចំណោម៩ប្រកួតនោះ ពួកគេបានស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនជាងនេះ។ ការប្រកួតក្រៅដី៥ប្រកួតចុងក្រោយរបស់ពួកគេ អាល្លឺម៉ង់មានលទ្ធផលស្មើតែមួយប្រកួតគត់ជាមួយនឹងហូឡង់។
ចំណុចសំខាន់រវាង Italy - Germany
- អ៊ីតាលី ប្រកួតឈ្នះការប្រកួត៣ក្នុងចំណោម១០ប្រកួតចុងក្រោយរបស់ពួកគេ។
- អ៊ីតាលីមានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីតែ១ប្រកួតគត់ ក្នុងការប្រកួត៦លើកចុងក្រោយ។
- អាល្លឺម៉ង់ប្រកួតចាញ់១ប្រកួតក្នុងចំណោមការប្រកួត១០លើក។
- អាល្លឺម៉ង់បានស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនគ្រាប់ក្នុងការប្រកួត៨ចំណោមការប្រកួត៩លើកចុងក្រោយរបស់ពួកគេ។
- អាឡឺម៉ង់មានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី៦ប្រកួត ក្នុងចំណោម១០ការប្រកួតចុងក្រោយរបស់ពួកគេ។
សំរាប់ការទស្សន៍ទាយរវាង Italy - Germany
អ៊ីតាលីធ្លាប់ប្រកួតឈ្នះអាល្លឺម៉ង់ចុងក្រោយ គឺនៅក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១២។ បន្ទាប់ពីនោះពួកគេបានជួបគ្នា៤លើក ហើយអាឡឺម៉ង់ឈ្នះ១ប្រកួត និងបញ្ចប់ដោយស្មើគ្នា៣ប្រកួត។ ក្រឡេកមកការប្រកួតនេះវិញ អាឡឺម៉ង់នឹងបន្តបន្ថែមការប្រកួតមិនដែលចាញ់នេះ ជាមួយនឹងអ៊ីតាលីថែមទៀត។ ពួកគេក៏ធ្វើបានយ៉ាងល្អផងដែរ សំរាប់ការប្រកួតថ្មីៗនេះ ហើយនឹងក្លាយជាជំរើសដែលពេញចិត្តសំរាប់ការប្រកួតនេះ ទោះបីជាពួកគេលេងនៅក្រៅផ្ទះក៏ដោយ។ សំរាប់ទស្សន៍ទាយគឺអាល្លឺម៉ង់នឹងទទួលបានជ័យជម្នះ៕