ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានប្រកាសភ្លាមៗម្តងទៀតថាអនាគតរបស់គាត់គឺនៅ Manchester United ដោយតារាឆ្នើមព័រទុយហ្គាល់បានអះអាងថា 'ពិតជារីករាយណាស់' ក្នុងការនៅ Old Trafford ដែលទស្សនៈរបស់គាត់គឺការឈ្នះពានរង្វាន់ធំៗប្រកបដោយកិត្តិយសក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងឆ្នាំ២០២២-២៣។
ម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំសម័យបានចំណាយពេលត្រឹមតែ១២ខែប៉ុណ្ណោះ ដើម្បីសម្របខ្លួនជាមួយបិសាចក្រហម ក្នុងការត្រលប់មកវិញជាមួយអារម្មណ៍ដូចជាផ្ទះរបស់ខ្លួនពី Juventus នៅរដូវក្តៅឆ្នាំ២០២១ ប៉ុន្តែសំណួរបានចោទសួរថាតើកិច្ចសន្យាពីរឆ្នាំដំបូងនេះ នឹងត្រូវបានផ្តល់កិត្តិយសដល់រូបលោកដែរឫទេ។
កីឡាករវ័យ៣៧ឆ្នាំដែលស៊ុតបញ្ចូលទីបាន២៤គ្រាប់នៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន បានលើកឡើងថា គាត់នឹងស្នាក់នៅបន្ត និងដើរតួយ៉ាងសំខាន់ក្នុងការស្ថាបនាក្លឹបឡើងវិញ ដែលកំពុងត្រូវបានអនុវត្តដោយអ្នកគ្រប់គ្រងពោរពេញដោយបច្ចេកទេសជនជាតិហូឡង់៕