ម្ចាស់ជើងឯកពិភពលោកបារាំង កំពុងតែសម្លឹងរកការពង្រឹងការការពារពានរង្វាន់ Nations League របស់ពួកគេនៅរដូវកាលនេះ។ បារាំងប្រកួតឈ្នះ៧លើកជាប់ៗគ្នា មុននឹងចូលមកដល់ការប្រកួតនេះ ថ្មីៗនេះពួកគេបានទទួលជ័យជម្នះ ៥-០ លើអាហ្វ្រិកខាងត្បូង ក្នុងការប្រកួតមិត្តភាពកាលពីខែមីនា។ សំរាប់ការប្រកួត៩លើកចុងក្រោយរបស់ពួកគេ មិនដែលស្គាល់ថាចាញ់នោះទេ ហើយការប្រកួតចាញ់តែ១គត់របស់ពួកគេ ក្នុង២០ប្រកួត គឺការស៊ុតបាល់ប៉េណាល់ទីនៅអឺរ៉ូ ឆ្នាំ២០២១វគ្គផ្តាច់ព្រ័ត្រ។
ខ្សែប្រយុទ្ធជួរមុខរបស់បារាំងមាន Kylian Mbappe និង Karim Benzema ទាំងពីរនេះ នាំមកនូវការស៊ុតដ៏អស្ចារ្យនៅក្នុងតំបន់ប្រយុទ្ធ ហើយនឹងបង្កការគំរាមកំហែងឥតឈប់ឈរដល់ដាណឺម៉ាកផងដែរ។ ដាណឺម៉ាកប្រកួតទល់នឹងបារាំង នៅឆ្ងាយពីផ្ទះវានឹងក្លាយជាកិច្ចការមួយដ៏គួរឱ្យខ្លាចម។ ក្នុងការជួបគ្នាលើកចុងក្រោយរវាងប្រទេសទាំងពីរ ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ប៉ុន្តែសំរាប់ការជួបគ្កា៣ប្រកួត មុននឹងមកកាន់ការប្រកួតនេះ ដាណឺម៉ាក បានប្រកួតចាញ់បារាំង ដោយអាចនិយាយបានថាចាញ់៤ប្រកួត។
ចំណុចសំខាន់រវាង France - Denmark
- បារាំងឈ្នះ៧លើកជាប់ៗគ្នាមុននឹងមកដល់ការប្រកួតនេះ។
- ដាណឺម៉ាកបានស៊ុតបញ្ចូលទី២គ្រាប់ឬច្រើនគ្រាប់ ក្នុងការប្រកួត៣ក្នុងចំណោម៤ប្រកួតចុងក្រោយរបស់ពួកគេ។
- បារាំងបានស៊ុតបញ្ចូលទី២គ្រាប់ឬច្រើនគ្រាប់ ក្នុងការប្រកួតចំនួន៨ក្នុងចំណោម១០ប្រកួតចុងក្រោយរបស់ពួកគេ។
- ដាណឺម៉ាក បានចាញ់៣ប្រកួតក្នុងការប្រកួតក្រៅដី៥លើកចុងក្រោយ។
- ដាណឺម៉ាក មិនបានប្រកួតឈ្នះនោះទេក្នុង៤ប្រកួតជាមួយបារាំង។
សំរាប់ការទស្សន៍ទាយរវាង France - Denmark
សំរាប់ការប្រកួតក្រៅដី ដាណឺម៉ាកមិនមានទំរង់លេងដ៏អស្ចារ្យនោះទេ ហើយពួកគេបានជួបជាមួយនឹងបារាំង ដែលមានភាពរឹងមាំខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការប្រកួត៤លើកចុងក្រោយជាមួយនឹងបារាំង ដាណឺម៉ាកក៏មិនបានទទួលជ័យជម្នះដែរ ហើយពួកគេបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងការប្រកួត៣ ក្នុងចំណោម៤ប្រកួតក្នុងជំនួបគ្នានេះ។ បារាំងនឹងឈ្នះក្នុងការប្រកួតនេះ ដោយគ្មានការស៊ុតបញ្ចូលទីពីដាណឺម៉ាកនោះទេ៕