ព្យាករណ៍គូ Belgium vs Netherlands (Nations League)

វាជាការប្រកួតធំមួយក្នុងពានរង្វាន់​ UEFA Nations League ដែលបែលហ្ស៊ិកនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលភ្ញៀវហូឡង់។​ បែលហ្ស៊ិក​បានឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Nations League កាល​ពី​លើក​មុន ប៉ុន្តែ​បានប្រកួតចាញ់​បារាំង និង​អ៊ីតាលី។​ ចាប់តាំង​ពេលប្រកួត​ចាញ់​ក្រុម​អ៊ីតាលីមក​ ពួក​គេ​បាន​លេង​៤​ប្រកួត​មិន​ដែល​ចាញ់ទាល់តែ​សោះ ​ក្នុង​ការ​ប្រកួត​នោះ ទោះ​បី​ជា​មាន​កំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីតែ១ប្រកួត​ក៏​ដោយ។​ បច្ចុប្បន្នក្រុមកីឡាករបែលហ្ស៊ិក ត្រូវបានគេហៅថាជាជំនាន់មាស ប៉ុន្តែមិនមានពានរង្វាន់អន្តរជាតិ ដើម្បីបង្ហាញនោះទេ ហើយនោះនឹងក្លាយជាបញ្ហាធំសម្រាប់ពួកគេឥឡូវនេះ និងឆ្ពោះទៅកាន់ប្រទេសកាតាឆ្នាំ២០២២។

ហូឡង់ ហាក់បីដូចជាបានប្រវិលខ្លួនមកវិញ បន្ទាប់ពីខកខានក្នុងការប្រកួតធំៗប៉ុន្មានឆ្នាំកន្លងមកនេះ។ បន្ទាប់ពីខកខានប្រកួតនៅអឺរ៉ូឆ្នាំ២០១៦ និង ពានរង្វាន់​ពិភពលោកឆ្នាំ២០១៨មក មានចំណុចវិជ្ជមានជាច្រើនដែលត្រូវធ្វើក្នុងទម្រង់បច្ចុប្បន្នរបស់ពួកគេ​។ ហូឡង់ឡើងមកកាន់ការប្រកួតនេះ ដោយប្រកួតមិនដែលចាញ់ទាល់តែសោះក្នុងការប្រកួត៩លើក​ ដែលគ្រាន់តែមិនមានការស៊ុតបញ្ចូលទី១ប្រកួត ក្នុងចំណោមការប្រកួត១០លើកចុងក្រោយ។​ ពួកគេកំពុងតែមានសន្ទុះទៅមុខជាមួយយុវជនក្នុងក្រុម លាយឡំជាមួយនឹងអ្នកដឹកនាំដែលពោរពេញដោយបទពិសោធន៍។

ចំណុចសំខាន់រវាង Belgium - Netherlands
- បែលហ្សិក​​​ប្រកួតមិនដែលចាញ់នោះទេសំរាប់​៤​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ។
- ហូឡង់​បាន​ស៊ុត​បញ្ចូល​ទីយ៉ាងតិច​២គ្រាប់​ឬ​ច្រើនជាងនេះ​ ​ក្នុងការប្រកួត​៧​ក្នុង​ចំណោម​ការ​ប្រកួត​៨លើក​ចុង​ក្រោយ។
- បែលហ្ស៊ិកតែងតែមានការស៊ុតបញ្ចូលទីសំរាប់ការប្រកួត ១០លើកចុងក្រោយរបស់ពួកគេ។
- ហូឡង់ មិន​ដែលប្រកួត​ចាញ់​នោះទេក្នុងការ​ប្រកួត​៩លើក។ 
- បែលហ្ស៊ិក មានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី១ប្រកួតក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ។

សំរាប់ការទស្សន៍ទាយរវាង​ Belgium - Netherlands
សំរាប់ការជ្រើសរើសអ្នកឈ្នះនៅក្នុងការប្រកួតមួយនេះ មិនងាយស្រួលនោះទេ។ ក្រុមទាំងពីរមានកីឡាករដែលឆ្លងកាត់រដូវកាលដ៏អស្ចារ្យ ហើយអាចផ្លាស់ប្តូរការប្រកួតត្រឹមតែមួយប៉ព្រិចភ្នែក។​ ក្រុមទាំងពីរ​នេះ​ មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​យ៉ាងល្អ ហើយ​នោះ​ជា​ស្ថានភាព​មួយ​ដែល​យើង​រំពឹង​ថា​នឹង​កើតឡើង សំរាប់ការប្រកួតនេះ ខណៈ​ដែល​ហូឡង់​ប្រហែល​ជា​មាន​ប្រៀប​ជាង ដោយ​យុវជន​ក្នុង​ក្រុម​របស់​ពួកគេ។​ ខ្សែការពារបែលហ្ស៊ិក ដែលមានវ័យចំណាស់ អាចពិបាកដើម្បីការពារជាមួយនឹងល្បឿនរបស់កីឡាករហូឡង់ ដូច្នេះយើងទស្សន៍ទាយថា ជ័យជម្នះនឹងបានទៅលើហូឡង់ ហើយភាគីទាំងពីរមានការស៊ុតបញ្ចូលទីគ្នា៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង