ព្យាករណ៍គូ Slovenia vs Sweden (Nations League​)

ស្លូវេនី នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជាមួយស៊ុយអែត ក្នុងលីគ B ពូល៤ នៃពានរង្វាន់ UEFA Nations League​ ដែលការប្រកួតនេះជារដូវកាលទី៣របស់ខ្លួន។​ ស្លូវេនី​មិន​ស្គាល់​ការចាញ់​នោះទេ​ក្នុង​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​ ប៉ុន្តែ​ពួកគេប្រកួតឈ្នះតែ១លើកគត់​ក្នុងការប្រកួតទាំង​នោះ ហើយ​ពួក​គេ​បាន​រក្សា​កំណត់ត្រា មិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបាន​តែ​១ប្រគួត​គត់​ ក្នុង​ការ​ប្រកួត​៥លើក​ចុង​ក្រោយ។​ ពួកគេបរាជ័យក្នុងការរកគ្រាប់បាល់តែ២ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួត១០លើកចុងក្រោយរបស់ពួកគេ។ ដែលចាញ់ក្រូអាត ៣-០ ហើយនៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេបានត្រឹមតែស្មើ០-០ជាមួយកាតា។ 

ក្រឡេកមកមើលស៊ុយអែតវិញ​ បានឈានទៅដល់ដំណាក់កាលចុងក្រោយ នៃវគ្គជំរុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២​ ប៉ុន្តែបានធ្លាក់ចេញ​ពីការប្រកួតបាល់ទាត់ពិភពលោក ដោយចាញ់ប៉ូឡូញ២-០ដ៏គួរឱ្យឈឺចាប់។​ ស៊ុយអែត​មុននឹងចូលមកដល់​ការ​ប្រកួត​នេះ ដោយ​បានចាញ់​៣​ប្រកួត​ ក្នុងចំណោម​ការ​ប្រកួត​៤លើក​ចុង​ក្រោយ​របស់​ពួក​គេ ហើយ​រក្សា​បាន​រក្សា​កំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី១ប្រកួតប៉ុណ្ណោះ​ ក្នុង​ពេល​នោះ។​ ទម្រង់លេងក្រៅដីរបស់ពួកគេពិតជា​មិន​ល្អទាល់តែ​សោះ​ ដោយ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​៥​ប្រកួត​ចុង​ក្រោយ​ ការប្រកួតចាញ់នោះ​គឺមាន៤​លើក។ សំរាប់ការប្រកួត​ក្រៅ​ដី​១០​លើក​ចុង​ក្រោយ ពួក​គេ​ឈ្នះ​១ និង​ចាញ់​៨។

ចំណុចសំខាន់រវាង Slovenia - Sweden
- ស្លូវេនីប្រកួតឈ្នះ៤លើកក្នុងចំណោម១០ប្រកួតចុងក្រោយ។ 
- ស៊ុយអែតប្រកួតចាញ់៨លើកក្នុងចំណោម១០ប្រកួតក្រៅដី។
- ស្លូវេនីមិនដែលប្រកួត​ចាញ់​នោះទេសំរាប់ការ​ប្រកួត​៤លើក​ចុង​ក្រោយ​របស់​ពួក​គេ។
- ស៊ុយអែត​មិនអាចរកគ្រាប់​បាល់បាន​ក្នុង​ការ​ប្រកួត​៣​​ក្នុង​ចំណោម​ការ​ប្រកួត​៤លើក​ចុង​ក្រោយ​របស់​ពួក​គេ។
- ស្លូវេនីប្រកួតចាញ់១លើកក្នុងចំណោម១០ប្រកួតក្នុងផ្ទះ។

សំរាប់ការទស្សន៍ទាយរវាង​ Slovenia - Sweden
ទំរង់លេងរបស់ស៊ុយអែត​មិន​ល្អនោះទេ ​​ជា​ពិសេសគឺអន់ពេលប្រកួត​ក្រៅ​ផ្ទះ ហើយ​ពួក​គេ​មិន​មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ ដែល​គួរ​ឱ្យ​ជាទីពេញចិត្តនោះទេ​។​ នេះ​ជា​ការ​ប្រកួត​ដំបូង​ មិន​ធ្លាប់​មាន​ពីមុនមករបស់​ពួក​គេជាមួយ​នឹង​ស្លូវេនី ហើយ​ខណៈ​ដែល​ពួក​គេ​ស្វែង​រក​ជ័យ​ជម្នះ ពួក​គេ​នឹង​ប្រុង​ប្រយ័ត្ន​ចំពោះ​ទម្រង់​លេង​ក្នុងផ្ទះ​របស់​ស្លូវេនី។​ ក្នុងទម្រង់លេងក្នុងផ្ទះដ៏ល្អរបស់ស្លូវេនី យើងជឿថាពួកគេនឹងឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង