សាធារណរដ្ឋឆេក នឹងចាប់ផ្តើមយ៉ាងល្អក្នុងការប្រកួត ពានរង្វាន់ Nations League ដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះ ប្រកួតជាមួយនឹងស្វីសសំរាប់ការប្រកួតទី១ ក្នុងលីកA ក្នុងពូល ២។ មុននឹងចូលមកដល់ការប្រកួតនេះ សាធារណរដ្ឋឆេក មិនបានទទួលជ័យជម្នះក្នុងការប្រកួត២លើកចុងក្រោយឡើយ បន្ទាប់ពីចាញ់ស៊ុយអែត ១-០ ពួកគេបានប្រកួតស្មើ ១-១ ជាមួយវេលស៍ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។
ពួកគេមិនដែលប្រកួតចាញ់ក្នុងទឹកដីខ្លួនឯងនោះទេ សំរាប់ការប្រកួត៥លើកចុងក្រោយ ប៉ុន្តែក្រុមទាំងនោះទំនងជាមិនខ្លាំងដូចខ្លាំងដូចស្វីសនោះទេ ដែលជាក្រុមដែលពួកគេបានប្រកួតចុងក្រោយក្នុងឆ្នាំ២០០៨។
ដូចគ្នាទៅនឹងឆេកដែរ ស្វីសមុននឹងចូលមកដល់ការប្រកួតនេះ ក៏មិនបានប្រកួតឈ្នះក្នុងការប្រកួត២លើកចុងក្រោយដែរ ប៉ុន្តែនោះគ្រាន់តែជាការប្រកួតជាលក្ខណៈមិត្តភាព។ ២ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ ស្វីសរកបាន៤គ្រាប់ ហើយពួកគេយកគ្រាប់បាល់នេះគំរាមទៅលើសាធារណរដ្ឋឆេក ដោយស៊ុតបញ្ចូលទីគ្រប់ការប្រកួតទាំង ៦ប្រកួតចុងក្រោយរបស់ពួកគេ។ នៅក្នុងការប្រកួតតែមួយគត់របស់ពួកគេជាមួយនឹងសាធារណរដ្ឋឆេក ស្វីសបានចាញ់១-០កាលពីឆ្នាំ២០០៨។
ចំណុចសំខាន់រវាង Czech Republic - Switzerland
- ស្វីសបានស៊ុតបញ្ចូលទីគ្រប់ការប្រកួតទាំង៦លើកចុងក្រោយរបស់ពួកគេ។
- សាធារណរដ្ឋឆេកមិនស្គាល់ការចាញ់នោះទេក្នុងការប្រកួតក្នុងផ្ទះ៥ប្រកួត។
- សាធារណរដ្ឋឆេក មានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី៣ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ។
- សាធារណរដ្ឋឆេកបានបរាជ័យក្នុងការរកគ្រាប់បាល់១ប្រកួតក្នុងចំណោមការប្រកួត៧លើកចុងក្រោយរបស់ពួកគេ។
- ស្វីស មានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី២ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេ។
សំរាប់ការទស្សន៍ទាយរវាង Czech Republic - Switzerland
ក្រុមទាំងពីរនេះមិនបានប្រកួតឈ្នះ ក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេទេ ប៉ុន្តែពួកគេនឹងធ្វើការដណ្តើមគ្នាឈ្នះក្នុងការប្រកួតនេះ។ ឆេកមិនបានស៊ុតបញ្ចូលទី១ ប្រកួតក្នុងចំណោមការប្រកួតចំនួន៥ ចុងក្រោយរបស់ពួកគេ ហើយចំណែកស្វីសវិញបានស៊ុតបញ្ចូលទី ទាំង៦ប្រកួតចុងក្រោយរបស់ពួកគេ។ យើងរំពឹងថា នឹងមានការបំប៉ោងសំណាញ់ ដែលមិនមានការទេរទៅភាគីម្ខាងណាទេ ក្នុងជំនួបនេះ ដូច្នេះក្រុមទាំងពីរនឹងមានការស៊ុតបញ្ចូលទីគ្នា៕