ព្យាករណ៍គូ Spain vs Portugal (Nations League)

ក្រុមដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ UEFA Nations League រដូវកាលមុន ប្រទេសអេស្ប៉ាញនឹងចាប់ផ្តើមការប្រកួតពួកគេក្នុងរដូវកាលនេះ ជាមួយនឹងការប្រកួតក្នុងផ្ទះ​ដែលត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវព័រទុយហ្គាល់ ក្នុងលីគA ពូល២។​ នៅក្នុងក្រុមដែលរួមមាន​ សាធារណរដ្ឋឆេក និងស្វីស ការចាប់ផ្តើមដ៏ល្អនឹងក្លាយជាគន្លឹះសម្រាប់ភាគីទាំងពីរនេះ។​ 
អេស្បាញបានក្រោកឡើងវិញ បន្ទាប់ពីប្រកួតចាញ់បារាំង ក្នុងការប្រកួត Nations League វគ្គផ្តាច់ព្រ័ត្រ ការទទួលបានជ័យជម្នះ៤ប្រកួតជាប់ៗគ្នា ហើយពួកគេមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី៣ ការប្រកួត។​ ពួក​គេ​មិន​បាន​ភ្លាត់ស្នៀត​សម្រាប់ការ​រក​គ្រាប់​បាល់​​ក្នុង​ចំណោម​ការ​ប្រកួត១៤លើក​ចុង​ក្រោយ​របស់​ពួក​គេ​ឡើយ។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​បាន​ស៊ុតបញ្ចូលទីបាន​៥​គ្រាប់ ដោយ​បាន​យក​ឈ្នះ​លើ​ Iceland ៥-០​ ក្នុង​ការ​ប្រកួត​មិត្ត​ភាព ការ​ប្រកួត​ទី​៣​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង៥ដែល​មានការស៊ុតបញ្ចូលទីលើស​ពី២.៥គ្រាប់។

ព័រទុយហ្គាល់​មិន​ដែលចាញ់​អេស្ប៉ាញ ​ក្នុង​ម៉ោង​ធម្មតានោះ​ទេ​ក្នុង​ការ​ជួប​គ្នា​ ៥លើក​ចុង​ក្រោយ​របស់​ពួក​គេ។ សំរាប់ការចាញ់ចុងក្រោយរបស់ពួកគេ ចំពោះអតីតជើងឯកពិភពលោក គឺនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០។​ ការជួបគ្នា៣ប្រកួតចុងក្រោយរវាងភាគីទាំងពីរ បានបញ្ចប់ក្នុងលទ្ធផល ០-០ ហើយលទ្ធផលស្មើ ៣-៣​ ដែលមិនអាចបំភ្លេចបាននោះ គឺកើតឡើងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨។​ ព័រទុយហ្គាល់​​បាន​ធានា​កៅអី​របស់​ពួក​គេ​ក្នុង​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២​ តាម​រយៈ​ការ​ប្រកួត​វគ្គប្រកួតផ្តាច់ព្រ័ត្រ បន្ទាប់ពី​បាន​យក​ឈ្នះ​លើម៉ាសេដូនខាងជើង ដោយលទ្ធផល២-០។​ ក៏​មាន​ការ​ប្រមូល​ផ្ដុំ​នៃ​តារា​ឆ្នើម ​ដែល​បាន​ហៅ​មក​សម្រាប់​ការ​ប្រកួត​នេះ​រួម​ទាំងកីឡាករ​ Cristiano Ronaldo​ ផងដែរ។ ការ​ប្រកួត​ចំនួន​៣ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ ​បាន​បង្កើត​បាន​គ្រាប់​បាល់​ច្រើន​ជាង២.៥ ហើយ​ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ឬ​ច្រើន​គ្រាប់​ក្នុង​ការ​ប្រកួត​បី​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​ប្រាំ។​ 

ចំណុចសំខាន់រវាង Spain - Portugal
- អេ​ស្ប៉ា​ញ​មានកំណត់ត្រា មិនឱ្យគូប្រកួតស៊ុតបញ្ចូលទី៣ ​ប្រកួត​ក្នុង​ការ​ប្រកួត​៥លើក​ចុង​ក្រោយ​។
- ព័រទុយហ្គាល់ក៏មានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី៣ ប្រកួតក្នុងការប្រកួត៥ លើកចុងក្រោយរបស់ពួកគេ។
- ការ​ជួប​គ្នា​៣លើក ក្នុង​ចំណោម​ការ​ជួប​គ្នា​៤លើក​ចុង​ក្រោយ ​រវាង​ប្រទេសទាំង​ពីរ​បាន​បញ្ចប់​ដោយ​គ្មាន​គ្រាប់​បាល់។
- អេ​ស្ប៉ា​ញ​ឈ្នះ​៣លើក​ជាប់​ៗ​គ្នា​ក្នុង​ផ្ទះ។
- ព័រទុយហ្គាល់​មិន​ស្គាល់​ការចាញ់​ទាល់តែសោះ ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​៣លើក​ជាប់​គ្នា។

សំរាប់ការទស្សន៍ទាយរវាង​ Spain - Portugal
ការប្រកួតនេះប្រមូលផ្តុំនូវកំពូលតារាល្អៗជាច្រើន ហើយក្រុមខ្លាំងទាំងពីរធ្វើមិនបានល្អក្នុងការប្រកួតធំៗនោះទេ នាពេលថ្មីៗនេះ។​ ក្រុមទាំងពីរនឹងស្វែងរកការចាប់ផ្តើមដ៏រឹងមាំ សម្រាប់ការប្រកួតជួនជាតិ ហើយអ្វីដែលលេចធ្លោ គឺការការពារ ពួកគេធ្វើបានយ៉ាងល្អ ដោយម្នាក់ៗ រក្សាបានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី​បញ្ចូលទី៣ប្រកួត ក្នុងការប្រកួត៥លើកចុងក្រោយរៀងៗខ្លួន។​ នៅក្នុងការជួបគ្នានាពេលថ្មីៗនេះ របស់ពួកគេ ៣ក្នុងចំណោម៤ប្រកួតចុងក្រោយ បានបញ្ចប់ដោយគ្មានគ្រាប់បាល់ ហើយខណៈពេលដែលការប្រកួតថ្មីៗ របស់ពួកគេមានគ្រាប់បាល់តិចតួចប៉ុណ្ណោះ តែយើងមិនរំពឹងថាលទ្ធផលនឹងដូចគ្នានៅទីនេះទេ។ សំរាប់ការទស្សន៍ទាយគឺ​ មានគ្រាប់បាល់តិចជាង២.៥គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង