វាជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩មកដែលប៉ូឡូញ និងវេលស៍ ត្រូវប្រឈមមុខជាមួយគ្នា បន្ទាប់ពីប្រទេសទាំងពីរត្រូវបានចាប់ក្នុងពូល៤នៃលីគ A នៃពានរង្វាន់ UEFA Nations League ឆ្នាំ២០២២/២៣។ ប្រទេសប៉ូឡូញនឹងធ្វើជាម្ចាស់ផ្ទះសំរាប់ការប្រកួតនេះ ក្នុងទីក្រុង Wroclaw ហើយរំពឹងថា ទទួលបានការចាប់ផ្តើមដ៏ល្អ ហើយការស៊ុតបញ្ចូលទីរបស់ពួកគេគួរតែកើតឡើងដោយភាពជឿជាក់។
ពួកគេបានស៊ុតបញ្ចូលទីក្នុងការប្រកួត១០លើកចុងក្រោយរបស់ពួកគេ ដែលក្នុងចំណោមប្រាំមួយប្រកួត មានគ្រាប់បាល់២គ្រាប់ ឬច្រើនជាងនេះ។ យ៉ាងណាមិញ សំរាប់៧ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយ ពួកគេបរាជ័យក្នុងការរក្សាកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបាន។ ការប្រកួតចាញ់ហុងគ្រីក្នុងផ្ទះ គឺជាការបរាជ័យតែមួយគត់ ក្នុងការប្រកួតប្រាំលើកចុងក្រោយរបស់ពួកគេក្នុងផ្ទះ។
វេលស៍ក៏កំពុងតែធ្វើបានយ៉ាងល្អមុននឹងចូលមកក្នុងការប្រកួតនេះផងដែរ។ ពួកគេប្រកួតចាញ់លើកចុងក្រោយនៅយូរ៉ូឆ្នាំ២០២២ ដោយចាញ់ដាណឺម៉ាកក្នុងលទ្ធផល៤-០។ ចាប់តាំងពីពេលនោះមក ពួកគេបានឆ្លងកាត់ការប្រកួតមិនដែលចាញ់ចំនួន៩ប្រកួត ប៉ុន្តែ៥ប្រកួតក្នុងចំណោមការប្រកួតទាំង៩នោះ គឺបានត្រឹមតែស្មើ។ ២ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ ការប្រកួតរបស់ពួកគេបានបញ្ចប់ក្នុងលទ្ធផលដែលមានគ្រាប់បាល់ច្រើនជាង២.៥គ្រាប់។
វេលស៍ក៏ស្ថិតក្នុងការប្រកួតវគ្គជម្រុះចុងក្រោយ សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ ដែលពួកគេនឹងត្រូវជួបជាមួយអ៊ុយក្រែន ឬស្កុតឡែន ហើយពួកគេសង្ឃឹមថានឹងបន្តមិនស្គាល់ការចាញ់របស់ពួកគេបន្តទៀត។ ពួកគេមិនបានស្គាល់រសជាតិការចាញ់ក្នុងការប្រកួតក្រៅដីទាំងបួននោះទេ ទោះបីជាគូប្រកួតរបស់ពួកគេខ្លាំងជាងក៏ដោយ។
ចំណុចសំខាន់រវាង Poland - Wales
- វេលស៍មិនស្គាល់ការចាញ់ទាល់តែសោះក្នុងការប្រកួត៩លើកចុងក្រោយរបស់ពួកគេ។
- វេលស៍មិនមានកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីនោះទេ ក្នុងការប្រកួត៤លើកចុងក្រោយរបស់ពួកគេ។
- ប៉ូឡូញ បានស៊ុតបញ្ចូលទីក្នុងការប្រកួត១០លើកចុងក្រោយរបស់ពួកគេ។
- ប៉ូឡូញមិនដែលប្រកួតចាញ់វេលស៍ទេ ក្នុងការជួបគ្នា៦លើក។
- ក្នុងការប្រកួត៥លើកចុងក្រោយរបស់វេលស៍ ពួកគេតែងតែមានការស៊ុតបញ្ចូលទី។
សំរាប់ការទស្សន៍ទាយរវាង Poland - Wales
ការប្រកួតនេះមើលទៅភាគីទាំងពីរកំពុងតែមានទម្រង់លេងល្អ ប៉ុន្តែប៉ូឡូញជាក្រុមដែលគួរឱ្យពេញចិត្ត។ វាមានរយៈពេលយូរណាស់មកហើយ ចាប់តាំងពីពួកគេបានជួបក្រុមវេលស៍លើកចុងក្រោយ ប៉ុន្តែពួកគេមានប្រវត្តិនៃការឈ្នះក្នុងជំនួបនេះ និងរួមចញ្ចូលអត្ថប្រយោជន៍បន្ថែមនៃការលេងក្នុងផ្ទះ។ ដូចជាវេលស៍ដែរ ប៉ូឡូញបានចូលមកកាន់ការប្រកួតនេះជាមួយនឹងការស៊ុតបាល់បញ្ចូលទីដ៏ល្អ ហើយយើងជឿជាក់ថារក្រុមទាំងពីរនឹងរកគ្រាប់បាល់បាន ប៉ុន្តែប៉ូឡូញនឹងទទួលបានជ័យជម្នះសំរាប់ការប្រកួតនេះ៕