អ្នកគាំទ្រ Liverpool ជាច្រើននាក់ដែលភាគច្រើនគ្មានសំបុត្រ បានរៀបរាប់ពីការធ្វើដំណើរ “ដ៏អស្ចារ្យ” របស់ពួកគេទៅកាន់ទីក្រុងប៉ារីសសម្រាប់វគ្គផ្តាច់ព្រ័ត្រ Champions League ។
ហង្សក្រហមនឹងជួបស្តេចស Real Madrid ដែលឈ្នះពាននេះ ១៣ សម័យកាលនៅកីឡដ្ឋាន Stade de France នៅភាគខាងជើងនៃទីក្រុងប៉ារីសនៅថ្ងៃសៅរ៍នេះវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ដោយអ្នកគាំទ្រចាប់ផ្តើមប្រមូលផ្តុំគ្នាកកកុញ។
យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា អ្នកគាំទ្ររហូតដល់ ៧០.០០០ នាក់រំពឹងមកដល់ ដោយអ្នកខ្លះបានចាកចេញទាំងព្រឹកព្រលឹម និងបើកបររយៈពេល ១០ ម៉ោង។
អ្នកគាំទ្រឈ្មោះ ជែមស៍ រីឆាត (James Richards) អាយុ ២៤ ឆ្នាំមកពីទីក្រុងបឺកិនហេដ (Birkenhead) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន PA ថា “ខ្ញុំបានចាកចេញនៅម៉ោងប្រហែល ៤ ព្រឹកម្សិលមិញ ខ្ញុំមិនទន្ទឹងចាកចេញមកទីនេះទេ ប៉ុន្តែខ្ញុំត្រូវតែនៅទីនេះជាមួយពួកម៉ាក”។
“ខ្ញុំមិនមានសំបុត្រទេ ប៉ុន្តែយើងមិនមកទីទីនេះដើម្បីចូលកីឡដ្ឋានទេ គឺគ្រាន់តែនៅជាមួយមិត្តរួមក្រុមហង្សក្រហម វាឡូយពេកណាស់ទៅហើយ។ សង្ឃឹមថាពួកគេអាចឈ្នះការប្រកួត”។
ហ្គារី ស្តូន (Gary Stone) អាយុ ៤៧ ឆ្នាំ ជាអ្នកជនបទមកពីវូលតុន (Woolton) បាននិយាយថា “វាជាដំណើរដ៏មហិមារយៈពេល ១០ ម៉ោង មិនបានគេង ប៉ុន្តែវានឹងសប្បាយរីករាយជាក់ជាមិនខាន”។
“វានឹងក្លាយជាបរិយាកាសនៃពិធីដង្ហែក្បួនដូចពិធីបុណ្យ គ្មានអ្នកណាធ្វើបានដូចក្រុមហង្សក្រហមនោះឡើយ យើងជាអ្នកគាំទ្រដ៏ល្អបំផុតក្នុងពិភពលោក”។
អ្នកខ្លះទៀតរៀបរាប់ពីការឈប់សម្រាកពីការងារដើម្បីឡើងជិះយន្តហោះ ខណៈខ្លះទៀតធ្វើដំណើរទៅទីក្រុងឡុងដ៍សម្រាប់កម្មវិធីប្រឡងចម្រៀង Eurostar។
អ្នកគាំទ្រ Liverpool ត្រូវគេមើលឃើញរាយប៉ាយនៅជុំវិញប៉មទួលអេហ្វែលកាលពីរសៀលថ្ងៃសុក្រ ដោយកាន់បដានិងផឹកស្រា។
អ្នកគាំទ្របីនាក់មកពីឆេសាយអឺ (Cheshire) បាននិយាយថា មនុស្សភាគច្រើនដែលពួកគេបាននិយាយជាមួយគឺគ្មានសំបុត្រចូលទស្សនាទេ៕