Chelsea ចាប់អារម្មណ៍កីឡាករ Nkunku

តោខៀវកំពុងពិចារណា បើសិនជាអាចទៅរួច ក្នុងការចុះហត្ថលេខាទិញកីឡាករ ដើម្បីកែលម្អតំបន់ជួរមុខរបស់ខ្លួន​ ប៉ុន្តែពួកគេចង់កាត់បន្ថយចំនួនកីឡាករជាមុនសិន មុនពេលធ្វើដូច្នេះ។ 

Chelsea ស្ថិតក្នុងចំណោមក្លឹបដែលចាប់មានការអារម្មណ៍ទៅលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Christopher Nkunku ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ នៅក្របខណ្ឌ Bundesliga ។

កីឡាករវ័យ២៤ឆ្នាំរូបនេះ​ កំពុងស្ថិតក្នុងការចចារកិច្ចសន្យាជាមួយម្ចាស់ពានរង្វាន់ DFB-Pokal ប៉ុន្តែក្រុមតោខៀវជឿជាក់ថា ពួកគេអាចបង្អាក់ដល់ការពិភាក្សានេះ និងទាញយកអត្ថប្រយោជន៍ផងដែរ។

Real Madrid ក៏កំពុងត្រួតពិនិត្យលើស្ថានការណ៍នេះផងដែរ បើទោះជាត្រូវបានរាយការណ៍ថា ក្លឹបមានអាទិភាពលើការចុះហត្ថលេខានាំយកលើខ្សែបម្រើ Aurelien Tchouameni របស់ Monaco ដែលកីឡាកររូបនេះ ក៏ជាគោលដៅរបស់តោខៀវផងដែរ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង