Kylian Mbappe បានទម្លាយថា គាត់ពិតជាបានធ្វើការពិភាក្សាលើការផ្ទេរជាមួយនឹង Liverpool មុនពេលចុះហត្ថលេខាលើកិច្ចសន្យាថ្មី ដែលទទួលបានតម្លៃពលកម្មច្រើន នៅឯ Paris Saint-Germain។ ក្នុងអាជីពរបស់ Mbappe បានធ្វើការចចារជាមួយហង្សក្រហមចំនួនពីរលើករួចមកហើយ គិតមកដល់បច្ចុប្បន្ននេះ។
នៅពេលត្រូវបានសួរថា តើអ្នកធ្លាប់បាននិយាយជាមួយ Liverpool មុននឹងចុះហត្ថលេខានៅរដ្ឋធានីបារាំង ឬទេ? Mbappe បានប្រាប់សារព័ត៌មាន The Telegraph ថា "ពួកយើងបាននិយាយគ្នាបន្តិច ប៉ុន្តែមិនច្រើនពេកទេ។ យើងបាននិយាយបន្តិចទេ។"
ខ្សែប្រយុទ្ធដែលឈ្នះពានរង្វាន់ជើងឯកពិភពលោករូបនេះ បានបញ្ជាក់ប្រាប់យ៉ាងទូលំទូលាយថា នឹងចាកចេញពី Parc des Princes នៅរដូវក្តៅនេះ ក្នុងនាមជាកីឡាករគ្មានតម្លៃផ្ទេរ ដោយ Real Madrid ហាក់ដូចជានាំមុខគេក្នុងការចុះហត្ថលេខាជាមួយគាត់។ តាមរយៈ GOAL បានបញ្ជាក់ថា លក្ខខណ្ឌនោះត្រូវបានយល់ព្រមជាមួយក្រុម La Liga ក្នុងដំណាក់កាលមួយតែប៉ុណ្ណោះ។
Mbappe បានបំផ្លាញក្តីសង្ឃឹមរបស់អ្នកដែលរំពឹងថា នឹងទាក់ទាញរូបគាត់ឱ្យចាកចេញពីប្រទេសបារាំង នៅពេលដែលបានសម្រេចចិត្តបន្តចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៥ ទន្ទឹមនឹងក្រុមខ្លាំងមកពីក្របខ័ណ្ឌ Premier League នៅឯកីឡដ្ឋាន Anfield ក្នុងចំណោមក្រុមដែលទន្ទឹងរង់ចាំការបើករដូវកាលដោះដូរកីឡាករជាថ្មីមកដល់៕