លោក Ten Hag បានឆ្លើយតបយ៉ាង​​ច្បាស់លាស់អំពី​អនាគតរបស់ Ronaldo

អនាគតរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ នៅ Old Trafford បានក្លាយជាសំនួរដ៏ក្តៅគគុក បន្ទាប់ពីក្លឹបខកខានមិនបានចូលរួមការប្រកួត Champions League។ 

លោក​ Erik ten Hag បានឆ្លើយតបយ៉ាងច្បាស់អំពីអនាគតរបស់ Cristiano Ronaldo នៅ Manchester United ក៏ប៉ុន្តែលោកមើលទៅដូចជាមានជំនឿខ្លាំងលើកីឡាករ Harry Maguire​ ទន្ទឹមពេលដែលបានផ្តល់ឱកាសថ្មីមួយ ដល់កីឡាករ Donny van de Beek។

គាត់បាននិយាយនៅពេលដែលត្រូវបានសួរថា តើខ្សែប្រយុទ្ធរូបនេះ អាចលេងក្នុងទម្រង់ផ្សេងគ្នារបស់គាត់ដែរឬទេ។ បន្ទាប់មក ក៏ត្រូវបានសួរ​បន្ថែម​ពី​អ្វី​ដែល​គាត់​រំពឹង​ពី Ronaldo ដែលអាច​នឹង​នាំ​មក​សំរាប់​ក្រុម​របស់​គាត់ Ten Hag បាន​ឆ្លើយយ៉ាងខ្លីថា៖ "គឺគ្រាប់​បាល់"។

អតីតគ្រូបង្វឹករបស់ Ajax បានចូលមកកាន់តំណែងជាគ្របង្វឹកថ្មីនៅ Old Trafford បន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយសម្រាប់ក្រុមយក្សនៅ Premier League ដោយខកខានមិនបានឈ្នះពានរង្វាន់ ហើយថែមទាំងបញ្ចប់រដូវកាល ដោយមិនចូលរួមការប្រកួត Champions League ។

ទាំងនោះបានបង្កើតជាចម្ងល់អំពីអនាគតរបស់កីឡាករសំខាន់ៗ មួយចំនួន រួមបញ្ចូលទាំង Ronaldo ផងដែរ ប៉ុន្តែខណៈពេលដែល Ten Hag បានផ្តល់យោបល់នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់គាត់ថា ខ្សែប្រយុទ្ធនឹងនៅដដែល គាត់បានឆ្លើយតបយ៉ាងរហ័សពីការរំពឹងទុករបស់គាត់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង