ក្រុមមេឃខៀវ Manchester City ស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងរយៈពេលប្រាំនាទីដើម្បីស្តារឡើងវិញ នូវថ្ងៃផ្តាច់ព្រ័ត្រនៃរដូវកាលដ៏តានតឹងនិងអស្ចារ្យ ហើយបានលើកពាន Premier League ជាលើកទីប្រាំមួយក្នុងរយៈពេល ១១ រដូវកាល ដោយបានផ្តួលក្រុម Aston Villa ៣-២ និងទប់ការប្រជែងពី Liverpool កាលពីថ្ងៃអាទិត្យ។
បន្ទាប់ពីចាប់ផ្តើមថ្ងៃប្រកួតដោយឈរនៅលេខ១ Man City ជួបហានិភ័យរបូតពានជាប្រវត្តិសាស្ត្រ នៅពេលពួកគេត្រូវបាន Villa នាំមុខមុន ២-០។
ការតែតបាល់បញ្ចូលទីរបស់កីឡាករ អ៊ីលកាយ គុនដូហ្គាន (Ilkay Gündogan)បានចាប់ផ្តើមការវាយបកវិញនៅនាទីទី ៧៦ ហើយរ៉ូឌ្រីបានតាមស្មើវិញនៅពីរនាទីក្រោយ។ កីឡដ្ឋាន Etihad បានផ្ទុះកក្រើកនៅនាទីទី ៨១ នៅពេលគុនដូហ្គានទាត់ចូលគ្រាប់ជ័យជម្នះពីការបញ្ជូនបាល់ពីកីឡាករ ខេវិន ដេប្រូន (Kevin De Bruyne)។
គុនដូហ្គានបាននិយាយថា “វាជាការប្រកួតមិនគួរឱ្យជឿ។ ពួកយើងជាមនុស្សធម្មតា ហើយបន្ទាប់ពីចាញ់ ២-០ ឱកាសគឺមានតិចតួចណាស់។ ប៉ុន្តែយើងត្រូវធ្វើរឿងសាមញ្ញ គឺស៊ុតបញ្ចូលទីពីរគ្រាប់ឱ្យបានលឿន ហើយបន្ទាប់មកមានពេល ១០ នាទីទៀតដើម្បីស៊ុតបញ្ចូលទីគ្រាប់ទីបីដើម្បីឱ្យយើងមានសិទ្ធិលើកពាន”។
ហង្សក្រហម Liverpool បានយកឈ្នះលើ Wolves ៣-១ ប៉ុន្តែមិនអាចគ្រប់គ្រាន់ដើម្បីលើកពាននោះទេ៕