វានឹងក្លាយជាការប្រកួតដ៏ជក់ចិត្តរវាងក្រុមទាំងពីរ ប៉ុន្តែ Villa នឹងមិនមានអាវុធគ្រប់គ្រាន់ដើម្បីយកឈ្នះលើក្រុម Manchester City នោះទេ។ លោកហ្គាឌីអូឡានិងកីឡាកររបស់គាត់មិនគួរណាយកការប្រកួតដណ្តើមពានរហូតមកទល់ថ្ងៃចុងក្រោយនោះទេ ប៉ុន្តែពួកគេនៅតែគ្រប់គ្រងលើជោគវាសនារបស់ពួកគេនៅឡើយ ហើយគួរតែបញ្ចប់ការងាររួចរាល់នៅថ្ងៃអាទិត្យនេះ។
ការដែលមេឃខៀវមកលេងដណ្តើមពានដល់ថ្ងៃចុងក្រោយបែបនេះ គឺមកពី Manchester City មានកំហុសច្រើនពេកនៅតំបន់ការពារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ Villa មានប្រយុទ្ធស្រួចៗដូចជា អូលលី វ៉ាតគីន, ដាននី អ៊ីង និង ហ្វីលីព ខតធីញ៉ូ ដែលសុទ្ធតែជាកីឡាករគ្រោះថ្នាក់។ Man City នឹងត្រូវលេងមួយៗនិងអត់ធ្មត់ដូចដែលពួកគេបានធ្វើជាមួយ Leicester City ក្នុងឆ្នាំ ២០១៩ នៅពេលដែលកីឡាករ វីសិន ខំផានី ស៊ុតបញ្ចូលទីមួយគ្រាប់ពីចម្ងាយដ៏អស្ចារ្យដើម្បីឈ្នះពានសម្រាប់ក្រុមរបស់គាត់។
នេះជារដូវកាលដ៏អស្ចារ្យ ហើយក្នុងពិភពបាល់ទាត់ អ្នកមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ។ តើអាចមានរឿងក្រឡាប់ចាក់នៅទឹកដីរបស់ City ដែរទេ នៅពេលដែលជើរ៉ាត់ជួយហង្សក្រហមដោយទប់កុំឱ្យមេឃខៀវឈ្នះ? មានតែពេលវេលាទេទើបអាចប្រាប់បាន។
លទ្ធផលព្យាករណ៍ ៖ Man City ឈ្នះ ២-០៕