លទ្ធផលប្រកួតចាញ់ក្នុងផ្ទះ៣-២ដោយក្រុម Brentford កាលពីថ្ងៃអាទិត្យបានធ្វើឱ្យ Everton នៅតែមានបញ្ហាក្នុងតំបន់កាត់ចោល។ ពួកគេឈរនៅលេខ១៦ និងត្រូវធ្វើជាម្ចាស់ផ្ទះដែលត្រូវទទួលក្រុមភ្ញៀវ Crystal Palace ដែលឈរនៅលេខ១២ក្នុងតារាង។ ដោយការចាញ់កាលពីថ្ងៃអាទិត្យធ្វើឱ្យ Everton នាំមុខក្រុម Leeds ត្រឹមតែមួយពិន្ទុ (ជាមួយនឹងការនៅសល់១ប្រកួតនេះក្នុងដៃ) និង២គ្រាប់នាំមុខក្រុមលេខ១៨Burnley ដែលមានចំនួនបកួតដូចគ្នា។ ជាមួយនឹងការឈ្នះលើក្រុម Palace យើងនឹងឃើញពួកគេនៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលក្រោយ។ Everton មិនស្គាល់ការចាញ់ទាល់តែសោះក្នុងផ្ទះ៤ប្រកួតក្នុងការប្រកួតលីកមុនពេលត្រូវបានក្រុម Brentford ផ្តួល។ នេះគឺជាឱកាសដ៏ល្អបំផុតរបស់ពួកគេក្នុងការទទួលបានពិន្ទុ ក្នុងសប្តាហ៍ចុងក្រោយនៃរដូវកាល Premier League ។ ការប្រកួតចុងក្រោយរបស់ពួកគេនឹងត្រូវធ្វើឡើងនៅទឹកដី Arsenal ដែលជាក្រុមកំពុងត្រូវការពិន្ទុដើម្បីឈានទៅប្រកួត Champions League ។
Crystal Palace ឈរនៅចំណាត់ថ្នាក់ទី១២ ប៉ុន្តែនៅតែមានឱកាសឈរនៅក្រុមកំពូលទាំង១០។ កាលពីចុងសប្តាហ៍ពួកគេបានប្រកួតស្មើ១-១ជាមួយនឹងAston Villa បន្ទាប់ពីការប្រកួតមួយនេះការប្រកួតចុងក្រោយរបស់ពួកគេនឹងត្រូវធ្វើឡើងក្នុងទឹកដី Manchester United ។ Palace មិនស្គាល់ការចាញ់នោះទេ ក្នុងការប្រកួតលីក៤លើកចុងក្រោយរបស់ពួកគេ ដោយការចាញ់លើកចុងក្រោយដោយ Newcastle កាលពីចុងខែមេសា។ ពួកគេបានប្រកួតចាញ់តែ២លើកគត់ ក្នុងចំណោមការប្រកួតក្រៅដី៩លើកចុងក្រោយរបស់ពួកគេ ក្នុងក្របខ័ណ្ឌ Premier League ហើយបរាជ័យក្នុងការស៊ុតបញ្ចូលទីរកគ្រាប់បាល់ក្នុងការប្រកួតតែ២លើកគត់។ Everton ដឹងថានេះអាចជាការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេនៅ Premier League។
ចំណុចសំខាន់រវាង Everton - Crystal Palace
- Everton បានប្រកួតចាញ់១លើកក្នុងចំណោមការប្រកួតលីកក្នុងផ្ទះទាំង៥លើកចុងក្រោយរបស់ពួកគេ។
- Crystal Palace មិនបានទទួលជ័យជម្នះចំនួន៦លើកចុងក្រោយរបស់ពួកគេ ក្នុងការទៅលេងលីកជាមួយនឹង Everton។
- Palace មិនមានឱកាសលេងឱ្យបានល្អនោះទេ ចំណែក Everton មានចំណុចល្អគ្រប់យ៉ាងដើម្បីទទួលបានជ័យជម្នះ។
សំរាប់ការទស្សន៍ទាយរវាង Everton - Crystal Palace
Everton បានប្រកួតចាញ់នៅក្នុងផ្ទះកាលពីថ្ងៃអាទិត្យ ប៉ុន្តែដឹងថាជាមួយការទទួលជ័យជម្នះលើ Crystal Palace នឹងអាជួយពួកគេបាន។ ពួកគេបានឆ្លងកាត់កាប្រកួតក្នុងលីកក្នុងផ្ទះចំនួន៤ប្រកួតដោយមិនដែលចាញ់នោះទេមុនពេលត្រូវបានផ្តួលដោយ Brentford។ សំរាប់គូប្រកួតរបស់ពួកគេវិញ មិនមានចំណុចដ៏ល្អក្នុងការប្រកួតនោះទេ។ ពួកគេមានរដូវកាលមិនជាប់លាប់ ប៉ុន្តែបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup។ Everton មានចំណុចល្អគ្រប់គ្រាន់លើទម្រង់លេងដែលនឹងបញ្ចប់សុបិន្តអាក្រក់ពីការកាត់ចោលរបស់ពួកគេបានយ៉ាងល្អ។ Everton នឹងទទួលបានជ័យជម្នះក្នុងការប្រកួតដ៏តានតឹងមួយនេះ៕