គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ នឹងមកដល់ Old Trafford មុនការរំពឹងទុក ដើម្បីចាប់យកភារកិច្ចនៅក្នុងដៃ។
Erik ten Hag បានបញ្ជាក់ថា គាត់នឹងចាប់ផ្តើមការងារនៅ Manchester United ក្នុងសប្តាហ៍នេះ មុនពេលដែលគេគិតថា គាត់នឹងមកនៅពេលបិទរដូវកាល ខណៈដែលអ្នកចាត់ការក្រុមបិសាចក្រហម នឹងត្រូវចូលមកត្រៀមរៀបចំផែនការរបស់គាត់ ក្នុងការបង្វែរក្លឹបឱ្យមកក្រោមការកាន់កាប់របស់គាត់។
គ្រូបង្វឹករបស់ Ajax ដែលនឹងត្រវចាកចេញ បានប្រកាសថា គាត់នឹងចាប់ផ្តើមការងារភ្លាមៗ បន្ទាប់ពីការប្រកួត Eredivisie ចុងក្រោយរបស់គាត់នៅចុងសប្តាហ៍នេះ ដោយគ្រូបង្វឹកសញ្ជាតិរហូឡង់ បានធ្វើដំណើរទៅកាន់ Old Trafford ក្នុងសប្តាហ៍នេះ ដើម្បីចាប់ផ្តើមការងារ។
ទោះបីជាគាត់មិនត្រូវបានគេគិតថា នឹងចាំរហូតដល់ Ralf Rangnick បានលាលែងជាផ្លូវការពីតំណែងគ្រូបង្វឹកបណ្តោះអាសន្នក៏ដោយ លោក Ten Hag បានពន្យល់ថា គាត់ចង់មកមុន ដើម្បីទទួលយកបញ្ហាសំខាន់ៗ ដែលបានរួមចំណែកដល់ការធ្លាក់ចុះរបស់បិសាចក្រហម ក្នុងអំឡុងពេលនេះ៕