ម៉ោង៤រសៀលនេះ ក្រុមបាល់ទាត់​កម្ពុជា ប្រកួតបង្គ្រប់កិច្ចជាមួយម៉ាឡេស៊ី

ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​របស់​កម្ពុជា​បាត់បង់​ឱកាស​ឡើងទៅ​លេង​វគ្គ​បន្ត​ទៀតហើយ​បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម​ថៃ​០​ទល់​៥​នោះ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត លោក Ryu Hirose គ្រូបង្វឹក U-23 កម្ពុជា​បាន​និយាយ​ដូច្នេះ​ថា ការប្រកួត​ចាញ់​ថៃ​០​ទល់​៥​ថ្ងៃនេះ​គឺជា​អ្វីដែល​យើង​មិន​នឹកស្មាន​ដល់​។​នៅ​ដើម​វគ្គ​ទី​១​យើង​មានឱកាស​ច្បាស់លាស់​ជាច្រើន​ក្នុងការ​ឈានទៅ​បង្កើត​គ្រាប់​បាល់​។ ប្រសិនបើ​ពួកគេ​បាន​ទាត់​បញ្ចូល​ទី​ស្ថានភាព​អាច​នឹង​ខុសគ្នា​។​

​លោក​បន្តថា​តំបន់​បម្រើ​និង​ការពារ​ធ្វើ​មិន​បានល្អ​ទេ​សម្រាប់​នេះ​។​ការប្រកួត​បន្ទាប់​នឹងត្រូវ​ពិចារណា​។​សង្ឃឹមថា​តាមរយៈ​ការប្រកួត​នេះ​កីឡាករ​នឹងមាន​ភាពចាស់ទុំ​ជាង​មុន​។​យើង​នឹង​ព្យាយាម​ស្វែងរក​អ្វីដែល​ប្រសើរ​ជាង​នេះ​សម្រាប់​តំបន់​បម្រើ និង​ការពារ​។

​ក្នុងការ​ប្រកួត​នេះ​ថៃ បាន​បើក​ការនាំ​មុខ​មកលើ​កម្ពុជា ភ្លាមៗ​ត្រឹមតែ​បួន​នាទី ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Chonnapat Buaphan​។ កម្ពុជា បន្ត​មានឱកាស​ច្បាស់ៗ​ចំនួន ៣​ដង ក្នុង​ការរក​គ្រាប់​បាល​តាម​ស្មើ​ប៉ុន្តែ​នៅតែ​ធ្វើ​មិនបាន​សម្រេច ហើយ​ថៃ​ទៅវិញ​ជា​អ្នក​បន្ថែម​គ្រាប់​បាល់​ទី​២ និង​ទី​៣ នៅ​នាទី​៣១ និង​៤១ ដោយ​កីឡាករ Korawich Tasa និង​កីឡាករ WorachitKanitsribampen​ម្នាក់​មួយ​គ្រាប់​ជួយ​ឲ្យ​នាំមុខ​កម្ពុជា​៣​ទល់​០​នៅ​វគ្គ​ទី​១​។​លុះ​ចូលដល់​វគ្គ​ទី​២​ថៃ​នៅតែ​រក្សា​ភាពខ្លាំង​និង​មានឱកាស​កាន់តែ​ច្រើនជាង​មុន ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ ហ៊ុល គឹម​ហ៊ុយ ជារឿយៗ​។ យ៉ាងណាមិញ​ថៃ នៅតែ​អាច​រក​គ្រាប់​បាល់​បាន ២​គ្រាប់​បន្ថែមទៀត នៅ​នាទី​៧២ និង​៨៨ ដោយ​កីឡាករ​ប្ដូរ​ចូល Patrik Gustavsson ទាំង ២​គ្រាប់ ធ្វើឱ្យ​លទ្ធផល​បញ្ចប់​ជា​ផ្លូវការ កម្ពុជា បាន​ចាញ់ ថៃ ០​ទល់​៥​។​

​លទ្ធផល​នេះ​បានធ្វើ​ឲ្យ លោក Ryu Hirose បានបង្ហាញ​ពី​ការ​នឹកស្មាន​មិន​ដល់​ដ្បិត​នៅ​ដើម​វគ្គ​ទី​១​កូនក្រុម​របស់លោក​មា​ន ឱកាសល្អៗ​ដែល​ស្ទើរតែ​នឹង​ឈានទៅ​បង្កើត​គ្រាប់​បាល់​។​

​លទ្ធផល​នេះ​ធ្វើឱ្យ​កម្ពុជា ឈរ​នៅ​លេខ​៤ អស់​ឱកាស​ឡើង​វគ្គ​បន្ត ក្រោយ​ប្រកួត ៣​ដង ឈ្នះ​១ និង​ចាញ់​២ មាន ៣​ពិន្ទុ ខណៈ​នៅសល់​មួយ​ប្រកួត​ទៀត​ជាការ​ប្រកួត​បង្គ្រប់កិច្ច ជាមួយ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៦ ខែឧសភា នេះ​វេលា​ម៉ោង ៤​រសៀល​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង