កីឡាការិនី ជេសា ខាន់ ដែលជាម្ចាស់មេដាយមាស អាស៊ីឆ្នាំ២០១៨ និងមេដាយមាស ស៊ីហ្គេមឆ្នាំ២០១៩ មិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ដោយសារតែលើសទម្ងន់កំណត់ដែលបានចុះឈ្មោះគឺ៤៨គីឡូក្រាម ហេតុនេះកីឡា ការិនីរូបនេះ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ។ នេះយោងតាមបទបញ្ជាការប្រកួតរបស់សហព័ន្ធជឺជីតស៊ូអន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games (Technical handbook)។
គណកម្មាធិការជាតិអូឡាំពិកម្ពុជា សូមបងប្អូនជនរួមជាតិ យោគយល់ និងអធ្យាស្រ័យខ្ពស់ ហើយបន្តជំរុញនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនីយើងបន្តទៀត។ ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២ នេះ ខណៈដើមឡើយកម្ពុជា មានកីឡាការិនី ២រូបចូលរួមប្រកួតគឺ ជេសា ខាន់និង ម៉ាប់ សុខហួយ៕