ម៉ាឡេស៊ី និងសឹង្ហបុរី នឹងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គែមលើទី៣៤ និង៣៥

តាមរយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​១២ ឧសភា គេ​រកបាន​ប្រទេស ដែលជា​បេក្ខភាព ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣៤ ឆ្នាំ​២០២៧ និង​លើក​ទី​៣៥ ឆ្នាំ​២០២៩ ហើយ​។​

​អង្គប្រជុំ បានសម្រេច​ជា​ផ្លូវការ​ហើយ​ថា ស៊ី​ហ្គេម​លើក​ទី​៣៤ ឆ្នាំ​២០២៧ នឹងធ្វើ​នៅ​ប្រ​​ទេស​ម៉ាឡេស៊ី។ នេះ​ជាការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ លើក​ទី​៧ របស់​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ប្រទេស​នេះ បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ លើកដំបូង នៅ​ឆ្នាំ​១៩៦៥ និង​ចុងក្រោយ ឆ្នាំ​២០១៧។​ ដោយឡែក សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣៥ ឆ្នាំ​២០២៩ នឹងធ្វើ​ឡើង នៅ​ប្រទេស​សឹង្ហ​បុរី នាំ​ឲ្យ​ប្រទេស​ដី​កោះ​មួយ​នេះ ក្លាយជា​ប្រទេស ដែល​ទទួល​រៀបចំ​ព្រឹត្តិការណ៍​នេះ កើន​ដល់ ៥ លើក គិត​ចាប់តាំងពី​កីឡា ប្រចាំ​តំបន់ កកើតឡើង នៅ​ឆ្នាំ​១៩៥៩​។

​បច្ចុប្បន្ន ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ (​លើក​មក​ប្រកួត​ឆ្នាំ​២០២២) កំពុងតែ​ដំណើរការ នៅ​ប្រទេស​វៀតណាម ខណៈ​ជា​បន្តបន្ទាប់ ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នឹងធ្វើ​នៅ​ប្រទេស​កម្ពុជា​, លើក​ទី​៣៣ ឆ្នាំ​២០២៥ ធ្វើ​នៅ​ប្រទេស​ថៃ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង