Trippier : "Newcastle អាចនឹងត្រូវចំណាយពេល៥ឆ្នាំ ដើម្បីតាមឱ្យទាន់ក្រុមនាំមុខនៅ Premier League"

កីឡាករ​វ័យ៣១ឆ្នាំ​និយាយ​ថា​ វា​នឹងត្រូវការពេល​​មួយ​ចំនួន​ មុនពេលដែល​ក្រុមសារិកាព្រៃ អាច​ប្រជែង​ក្រុម​នៅ​កំពូល​តារាង។

ខ្សែការពាររបស់ Newcastle​ កីឡាករ Kieran Trippier ជឿជាក់ថា វាអាចនឹងត្រូវចំណាយពេល៥ទៅ៦ឆ្នាំ សម្រាប់ Newcastle ដើម្បីឈានដល់កម្រិតនៃក្រុមកំពូលៗរបស់ Premier League ។

​ក្រុមសារិកាព្រៃ មានបំណងក្លាយជាគូប្រជែងដណ្តើមពាន ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ បន្ទាប់ពីមានការវិនិយោគជាសាធារណៈពីសំណាក់អ្នកវិនិយោគមកពីអារ៉ាប៊ីសាអូឌីត ដែលបានកាន់កាប់ក្លឹបកាលពីឆ្នាំមុន។

កីឡាកររបស់លោក Eddie Howe ​បាន​ផ្ដល់​ការ​រំលឹក​ពី​ទំហំ នៃ​គម្លាត​ទៅ​កាន់​កំពូល​តារាង ​កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ក្រុម Manchester City សំពង ៥-0៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង