លោក​ក្លប់​ជំរុញ​កីឡាករ Liverpool កុំ​ឱ្យ​គិត​ពី​រឿង Man City ចាញ់​ឬ​ឈ្នះ​

លោក ជួ​ហ្គិន គ្លប់ បាន​ជំរុញ​ឱ្យ Liverpool​ឈប់​គិត​ពី Manchester City​បន្ទាប់​ពី​ខ្សែប្រយុទ្ធ​សា​ឌី​អូ ម៉ាណេ​រក្សា​ក្តី​សុបិន​ដណ្តើមពាន​បួន​របស់​​ពួកគេ​ឱ្យ​នៅ​រស់​។​

​គ្រាប់​បាល់​ទី ២២ ប្រចាំ​រដូវ​កាល​របស់​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ជួយ​ឱ្យ​ហង្ស​ក្រហម​វាយបក​ឈ្នះ​វិញ ២-១ នៅ​ទឹកដី Aston Villa ដើម្បី​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​មេឃ​ខៀវ Man City នៅលើ​កំពូល​តារាង Premier League​។​

​ក្រុម​របស់​លោក​ជួ​ហ្គិន ក្លប់ ចាញ់ City តែ​មួយ​គ្រាប់​បាល់​ប៉ុណ្ណោះ ខណៈ​គូប្រជែង​ដណ្តើមពាន​របស់​ពួកគេ​អាច​វ៉ា​វិញ​បី​ពិន្ទុ​ដាច់​ម្តងទៀត​នៅពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Wolves​នៅ​ថ្ងៃ​​ពុធ​នេះ​។​

​កីឡាករ ចូល ម៉ា​ធីប បាន​ស៊ុត​តាម​ស្មើ​យ៉ាង​លឿន បន្ទាប់​ពី​គ្រាប់​បាល់​ដំបូង​របស់​កីឡាករ ឌូ​ក្លាស ល្វីស ហើយ​គ្រាប់​ជ័យជម្នះ​របស់​ម៉ាណេ​បាន​ជួយ​ឱ្យ​ហង្ស​ក្រហម​នាំមុខ​លើ Aston​មុន​នឹង​បន្ត​ទៅ​​លេង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នៅ​ថ្ងៃ​សៅរ៍​ជាមួយ Chelsea ។​

​លោ​ក្លប់​បាន​និយាយថា “​យើង​មិន​ខ្ជះខ្ជាយ​ការគិត​របស់​យើង ដែល​សង្ឃឹម​ថា ពួកគេ (Man City) នឹង​ចាញ់​នោះឡើយ​”​។​

“​ឥឡូវនេះ យើង​ត្រូវតែ​ស្តារ​កម្លាំង​ឡើងវិញ​ហើយ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ព្រោះ​បាល់ទាត់​គ្មាន​មេត្តា​នោះទេ​។ ស្ថានភាព​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​ធំធេង​ណាស់​”​។​

“​គុណភាព ចិត្តគំនិត និង​ចរិត​លក្ខណៈ​របស់​ពួកគេ​គឺជា​ហេតុផល​ដែល​យើង​ឈរ​នៅ​កន្លែង​ដែល​យើង​ឈរ​សព្វថ្ងៃ​។ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ​ដែល​ពួកគេ​អាច​ធ្វើ​រឿង​បែបនេះ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​សរសើរ​ពួកគេ​”៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង