Liverpool ទៅ​ទឹកដី Aston Villa ដើម្បី​ព្យាយាម​តាម​ឱ្យទាន់ Man City

ហង្ស​ក្រហម Liverpool ធ្វើដំណើរ​ទៅកាន់ Aston Villa ដើម្បី​បន្ត​ការ​ប្រជែង​ដណ្តើមពាន Premier League ជាមួយ​ក្រុម​មេឃ​ខៀវ Manchester City​។

Liverpool បាន​ភ្លាត់ស្នៀត​ក្នុង​ការដេញ​តាម​ពិន្ទុ​កាលពី​ចុង​សប្តាហ៍​ដោយ​ទទួលបាន​លទ្ធផល​ត្រឹម​ស្មើ ១-១ ជាមួយនឹង​ក្រុម​មាន់​ខ្នាយ​មាស Tottenham ហើយ​ឥឡូវ​មាន​៣​ពិន្ទុ​ដេញតាម​ពីក្រោយ City ដោយ​ចាញ់​ទាំង​គ្រាប់​បាល់​ស៊ុត​របស់​មេឃ​ខៀវ​២​គ្រាប់​ទៀត​ផង ខណៈ​សល់​៣​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល​។ គូប្រជែង​ដណ្តើមពាន​ទាំងពីរ​នឹង​មាន​សកម្មភាព​ដូច​គ្នា​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ ដោយ Man City នឹង​លេង​នៅ​ទឹកដី Wolverhampton នៅ​ថ្ងៃ​ពុធ​។

​ប្រសិនបើ Liverpool ចាញ់​ក្រុម​ដែល​គ្រប់គ្រង​ដោយ​លោក​ស្តេ​វិន ជើ​រ៉ាត់ នោះ Man City អាច​ដាច់​រហូតដល់​ទៅ ៦ ពិន្ទុ​ជា​ដោយ​ការ​ផ្តួល​ក្រុម Wolves ។ អ្នកចាត់ការ​ក្រុម Liverpool លោក ជួ​ហ្គិន ក្លប់ ត្រូវតែ​ថ្លឹងថ្លែង​ថា​តើ​ត្រូវ​ផ្តល់​ពេល​សម្រាក​ដល់​កីឡាករ​ឬ​អត់ ចំ​ពេល​មាន​កាលវិភាគ​ដ៏​មមាញឹក ដោយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Chelsea នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​។ Villa បច្ចុប្បន្ន​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​១១​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង