ព្យាករណ៍លទ្ធផលគូ Arsenal vs Leeds (EPL)

Arsenal រំពឹងយ៉ាងប្រាកដថា នឹងឈរក្នុងចំណាត់ថ្នាក់កំពូលទាំងបួនរបស់ Premier League បន្ទាប់ពីបញ្ចប់ការប្រកួតសប្តាហ៍នេះ។ បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី៤ ហើយត្រូវទទួលភ្ញៀវ Leeds United ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ១៧ក្នុងតារាង។​ នៅសប្តាហ៍នេះ Arsenal កំពុងតែធ្វើការនាំមុខ២ពិន្ទុលើក្រុមឈរលេខ៥ Tottenham ជាមួយនឹងការប្រកួតតែ ៤ទៀតដែលនៅសល់។​ Arsenal នឹង​ស្វែង​រក​ជ័យ​ជម្នះ​ការប្រកួតលីកក្នុង​​ផ្ទះ​ជា​លើក​ទី​១២ ​របស់​ពួក​គេ​ប្រចាំ​រដូវ​កាល។​ ការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេបានឱ្យឃើញថា ពួកគេទទួលបានជ័យជម្នះយ៉ាងសំខាន់ ៣-១ លើ​ Manchester United។​ នោះជា៣ពិន្ទុដ៏សំខាន់ដែលអាចធ្វើឱ្យពួកគេអាចត្រលប់ ទៅក្របខណ្ឌ​ Champions League វិញ បន្ទាប់ពីការចាញ់ក្នុងផ្ទះ២ប្រកួតជាប់ៗគ្នា។​ ការប្រកួត៤​ក្នុង​ចំណោម​ការ​ប្រកួត​លីក​ក្នុង​ផ្ទះ៦លើក​ចុង​ក្រោយ ​ដែល​ស៊ុត​បញ្ចូល​ទី​លើស​ពី២.៥គ្រាប់​។ 

ការព្រួយបារម្ភពីការកាត់ចោលរបស់ Leeds United កាន់តែខ្លាំងឡើងៗ នៅចុងសប្តាហ៍នេះ។​ ការឈ្នះសម្រាប់ក្រុម Burnley និង Everton បានធ្វើឱ្យពួកគេដាច់២ពិន្ទុ ពីក្រុមបាតតារាងចំនួន៣ក្រុម ហើយបានប្រកួតច្រើនជាងក្រុម Everton ដែលឈរនៅលេខ១៨។​ Leeds បានចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតលីកចំនួន៧ចុងក្រោយរបស់ពួកគេ ប៉ុន្តែត្រូវលេងជាមួយក្រុម Chelsea បន្ទាប់ពីការប្រកួតមួយនេះ ហើយអាចធ្លាក់ទៅក្រុមបាតតារាងទាំងបីក្នុងពេលឆាប់ៗនេះ ប្រហែលជាអាចធ្លាក់ទៅថ្ងៃអាទិត្យនេះក៏ថាបាន។ Leeds ទទួលបាន៧ពិន្ទុពីការប្រកួត៣លើកចុងក្រោយរបស់ពួកគេ ហើយនឹងសង្ឃឹមថា នឹងអាចទទួលបានពិន្ទុពីការប្រកួតនេះ។​ កំណត់ត្រា​របស់​ពួក​គេប្រកួត​ទល់​នឹង Arsenal គឺ​មិន​ល្អ​នោះទេ។ ពួកគេបានប្រកួតចាញ់ ៤-២ នៅ Emirates កាលពីរដូវកាលមុន ហើយក្នុងរដូវកាលនេះបានឱ្យឃើញថា ពួកគេត្រូវបានបំបាក់ដោយលទ្ធផល ៤-១ នៅផ្ទះ។​ 

ចំណុចសំខាន់រវាង Arsenal - Leeds
- Arsena​l​ បាន​ប្រកួតឈ្នះ​ក្នុង​ផ្ទះចំនួន១១លើក រីឯ​ Leeds ប្រកួតឈ្នះ​តែ៨​ប្រកួត​ក្នុង​ផ្ទះ និង​ក្រៅ​ដីនោះទេ។ 
- Leeds ទទួល​បាន​ជ័យ​ជម្នះ​តែ១​លើក​គត់​ ក្នុង​ការ​ប្រកួត​លីក​ចំនួន៤លើកចុង​ក្រោយ​របស់​ពួក​គេ។
- Arsenal ធ្លាប់បានយកឈ្នះ Leeds ៤-១ ក្នុងរដូវកាលនេះ។ 

សំរាប់ការទស្សន៍ទាយរវាង​ Arsenal - Leeds
ក្រុមទាំងពីរនឹងពិបាកខ្លាំងក្នុងការទទួលបាន ៣ពិន្ទុ ពីការប្រកួតនេះ។ Arsenal សង្ឃឹមថា នឹងអាចធ្វើឱ្យគម្លាតរវាងពួកគេ ជាមួយនិង Tottenham នៅកាន់តែឆ្ងាយដែលពួកគេកំពុងប្រជែងដណ្តើមយកកៅអីទៅកាន់​ Champions League ។​ Arsenal ធ្វើដំណើរទៅជួប​ Tottenham ក្នុងការប្រកួតបន្ទាប់របស់ពួកគេ ដូច្នេះមិនអាចធ្វេសប្រហែសបាននោះទេ​ បើទោះបីជា Tottenham អាចនឹងចាញ់នៅចុងសប្តាហ៍នេះក៏ដោយ។​ ពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Leeds ដែលស្ថិតក្នុងតំបន់គ្រោះថ្នាក់នៅបាតតារាង ហើយអាចធ្លាក់ទៅបាតតារាងទាំង ៣នៅថ្ងៃអាទិត្យនេះ។  យើងយល់ឃើញថា​ Arsenal នឹងទទួលបានជ័យជម្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង