ព្យាករណ៍លទ្ធផលគូ Liverpool vs Tottenham

Liverpool ជិត​បង្កើត​ប្រវត្តិសាស្ត្រ​ហើយ​។ ពួកគេ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ហើយ​ពួកគេ​ក៏​បាន​កក់​សំបុត្រ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ដែរ​។ ហើយ​ជាមួយនឹង​ពានរង្វាន់ Carabao Cup ស្ថិត​ក្នុង​ដៃ​របស់​ពួកគេ​រួច​ទៅ​ហើយ​នោះ អ្វី​ដែល​នៅសល់​នោះ​គឺ​ពួកគេ​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដថា​ពួកគេ​នឹង​ដណ្តើមពាន EPL ពី Manchester City ឱ្យខាងតែបាន​។​

​គិត​ត្រឹម​ពេលនេះ ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី ២ ក្នុង​តារាង ដោយ​ដេញ​តាម​ពីក្រោយ​ក្រុម​ការពារ​តំណែង​ជើងឯក​និង​ក្រុម​កំពូល​តារាង Man City តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា ពួកគេ​មាន​ការប្រកួតប្រជែង​ដ៏​ធំ​កំពុង​រង់ចាំ​ពួកគេ​នៅ​ចុង​សប្តាហ៍​នេះ​នៅក្នុង​ផ្ទះ​។ ក្រុម Spurs ដែល​កំពុង​ឡើង​ជើង​និង​កំពុង​ស្វែងរក​សំបុត្រ Champions League នឹង​មក​សួរសុខទុក្ខ​ហង្ស​ក្រហម ហើយ​ការប្រកួត​នេះ​អាច​សម្រេច​ថា​តើ​អ្នក​ណា​នឹង​លើ​កពាន EPL នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ​។​

​ការពិត​ដែលថា​ក្រុម Tottenham ឈរ​នៅ​លេខ​រៀង​ទី ៥ ក្នុង​តារាង​គិត​ត្រឹម​ពេលនេះ ការដេញ​តាម​ពីក្រោយ​ក្រុម​លេខ ៤ Arsenal ត្រឹមតែ ២ ពិន្ទុ នឹង​ធ្វើឱ្យ​ការប្រកួត​នេះ​កាន់តែ​មាន​ការចាប់អារម្មណ៍​។​

​ខណៈ​ដែល​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ គេ​រំពឹង​មាន​ការប្រកួត​យ៉ាង​ស្វិតស្វាញ​។ ហើយ​កុំ​ភ្លេច​ថា​នេះ​ជា​ទឹកដី​របស់​ហង្ស​ក្រហម ដូច្នេះ​ប្រៀប​ឈ្នះ​របស់​ពួកគេ​នឹង​មាន​ខ្ពស់ជាង​មាន់​ខ្នាយ​មាស​។

​ដោយហេតុ​ថា Spurs ខាន​ឈ្នះ​នៅ​ទឹកដី​ហង្ស​ក្រហម​ជាង​១០​ឆ្នាំ​ទៅហើយនោះ យើង​រំពឹង Liverpool ឈ្នះ​យ៉ាងតិច ២-០ ដើម្បី​បន្ត​ដេញ​តាម​ពិន្ទុ Man City៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង