ព្យាករណ៍លទ្ធផលគូ Chelsea vs Wolves (EPL)

​ក្រុម​តោ​ខៀវ​កំពុង​ព្យាយាម​យ៉ាងខ្លាំង ​ដើម្បី​ធានា​រក្សា​ចំណាត់ថ្នាក់​លេខ៣ ក្នុង​តារាង​។ បន្ទាប់​ពី​ធ្លាក់​ចេញពី Champions League នេះ​គឺជា​គោលដៅ​ដ៏​ធំ​បំផុត​របស់​ពួកគេ ​នៅ​រដូវ​កាល​នេះ​។​

​ជាមួយនឹង​ការប្រកួត​នៅសល់ ៤ ជុំ​ទៀត​នឹង​ចប់ ពួកគេ​មាន ៣ ពិន្ទុ​នាំមុខ​ក្រុម​លេខ ៤ Arsenal និង​លើស​ចំនួន ៥ ពិន្ទុ​ពី​លើ​ក្រុម​លេខ ៥ Spurs ។​

​ដោយ​គិត​ពី​ទម្រង់​លេង​នៃ​ក្រុម​ទាំងពីរ​នេះ កូនក្រុម​របស់​លោក​ថូ​ម៉ាស ថូ​ខល់​មិន​អាច​លេង​លេងសើច​បាន​នោះឡើយ​។ ពួកគេ​ត្រូវ​ស្វែងរក​ទម្រង់​ចាស់​របស់​ពួកគេ​មកវិញ ប្រសិនបើ​ពួក​គេ​ចង់​បញ្ចប់​រដូវ​កាល​ដោយ​ឈរ​លើ​កំពូល​ទាំង​បី​នៃ​តារាង​ពិន្ទុ​។​

​វា​ជា​សំណាង​ដែរ​ដែល​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម Wolves ដែល​កំពុង​ឆ្លងកាត់​ការប្រកួត​ចាញ់​ជាប់ៗ​គ្នា​ជា​ច្រើន​ប្រកួត​នាពេល​ថ្មីៗ​នេះ​។ គិត​ឱ្យ​មែនទែនទៅ Wolverhampton គឺជា​ក្រុម​អន់​បំផុត​មួយ​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​ពួកគេ​បាន​ឱ្យ​គេ​ស៊ុត​បញ្ចូល​ទី​ក្នុង​ចំនួន​ដ៏​ច្រើន​ក្នុង​អំឡុង​ពេល​នេះ​ផងដែរ​។​

​អ្វី​ដែល​កត់សម្គាល់​គឺ ពួកគេ​មាន​កំណត់ត្រា​អន់​ទល់​នឹង​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប​បច្ចុប្បន្ននេះ​។​

​តាមមើលទៅ Chelsea មាន​ភាគរយ​ឈ្នះ​ខ្ពស់​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅក្នុង​ផ្ទះ​ខ្លួនឯង ប៉ុន្តែ​ដោយសារ​ទម្រង់​លេង​របស់​ពួកគេ​អន់​ក្នុងផ្ទះ ការ​ឈ្នះ​មិន​រំពឹង​មាន​ច្រើន​គ្រាប់​នោះទេ​។​

​លទ្ធផល​ព្យាករណ៍ Chelsea ឈ្នះ ១-០​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង