ក្រុមទាំងពីរនេះប្រហែលជាបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Europa League ក៏ពិតមែន ប៉ុន្តែគេត្រូវតែនិយាយថាពួកគេទាំងពីរកំពុងឆ្លងកាត់ដំណាក់កាលដ៏អន់នៅខណៈនេះ។
ក្រុមទាំងពីរកំពុងរបូតគ្រាប់បាល់ក្នុងចំនួនដ៏ច្រើន ហើយសឹងតែប្រែក្លាយរាល់ការប្រកួតថ្មីៗរបស់ពួកគេទៅជាកន្លែងគេស៊ុតបំប៉ោងសំណាញ់គ្មានមេត្តា។
Frankfurt កម្រឈ្នះណាស់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយជាពិសេសនៅក្នុងផ្ទះ។ ទោះយ៉ាងណា ការពិតដែលថាពួកគេនៅសល់តែ ៩០ នាទីពីលទ្ធភាពប្រកួតដណ្តើមពានរង្វាន់ដ៏ធំមួយនឹងជំរុញពួកគេឱ្យបញ្ចេញនូវសមត្ថភាពដ៏ល្អបំផុតរបស់ពួកគេនៅរដូវកាលនេះ។
ទន្ទឹមនឹងនេះដែរ ក្រុមញញួរធំ West Ham កំពុងប្រយុទ្ធនៅលើសមរភូមិពីរនាពេលនេះ។ ពួកគេកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់កំពូលទាំង៦នៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ខណៈដែលពួកគេតាំងចិត្តថាពួកគេត្រូវតែជាប់លេងនៅក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបនៅរដូវកាលក្រោយ។
លើសពីនេះទៀត ពួកគេត្រូវតែយកចិត្តទុកដាក់លើយុទ្ធនាការ Europa របស់ពួកគេផងដែរ។ ក្នុងករណីដែលពួកគេខកខានមិនអាចឡើងដល់ចំណាត់ថ្នាក់កំពូលទាំង៦នៃ EPL ពួកគេត្រូវធ្វើឱ្យប្រាកដថាពួកគេលើកពាន Europa ។ ព្រោះនៅពេលនោះពួកគេនឹងអាចតំណាងឱ្យអង់គ្លេសក្នុងការប្រកួតក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។
កាលជួបគ្នានៅជើងទីមួយ គឺ Frankfurt ឈ្នះ ២-១ នៅទឹកដី West Ham។
ខណៈដែលក្រុមទាំងពីរប្រជែងគ្នាដើម្បីដណ្តើមសំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រ យើងរំពឹងមានការប្រកួតយ៉ាងសាហាវនៅថ្ងៃព្រហស្បតិ៍នេះ។ ហើយដោយពិចារណាលើការការពារអន់នាពេលថ្មីៗរបស់ពួកគេ គ្រាប់បាល់ច្បាស់ជាមានលើសពី២គ្រាប់។
លទ្ធផលព្យាករណ៍ ៖ Frankfurt ឈ្នះ ២-១៕