Juventus ចុះហត្ថលេខាផ្ទេរជាអចិន្ត្រៃយ៍លើកីឡាករ​ Chiesa ក្នុងតម្លៃ ៤០លានអឺរ៉ូ

Juventus បានដំណើរការជ្រើសទិញកីឡាកររបស់ពួកគេ ក្នុងតម្លៃ ៤០លានអឺរ៉ូ ទៅលើកីឡាករ Federico Chiesa ដោយខ្សែបម្រើស្លាបរូបនេះ បានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ពី Fiorentina។

ដំបូងឡើយកីឡាករ​ Chiesa បានចូលរួមជាមួយ Juventus នៅក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែតុលា ឆ្នាំ២០២០ ខណៈដែលពួកគេបានយល់ព្រមបង់ប្រាក់ឱ្យទៅ​ Fiorentina នូវទឹកប្រាក់កម្ចីចំនួន១០លានអឺរ៉ូ សម្រាប់រយៈពេល២រដូវកាល ជាមួយនឹងសិទ្ធិដើម្បីទិញដាច់នៅឆ្នាំ២០២៣។

កិច្ចព្រមព្រៀងចុងក្រោយ ក៏បានរួមបញ្ចូលកាតព្វកិច្ចក្នុងការទិញ ប្រសិនបើលក្ខខណ្ឌមួយចំនួន ត្រូវបានបំពេញ រួមបញ្ចូលទាំងជោគជ័យទៅកាន់វគ្គជម្រុះ Champions League សម្រាប់ឆ្នាំ២០២២-២៣ ហើយឥឡូវនេះ Juventus បានបញ្ជាក់ថាកីឡាករវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានទិញដាច់ហើយ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង