Liverpool នៅសល់តែ ៩០ នាទីទៀតប៉ុណ្ណោះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រការប្រកួតកំពូលនៅអឺរ៉ុប។ ពួកគេបានឈ្នះយ៉ាងងាយស្រួលក្នុងលទ្ធផល ២-០ នៅក្នុងផ្ទះនៅជើងទី ១ ហើយឥឡូវនេះពួកគេចង់បង្ហើយការងារនេះនៅកីឡដ្ឋាន Estadio de la Ceramica ។
អ្វីដែលគួរលើកឡើងផងដែរនោះគឺពួកគេកំពុងស្ថិតនៅលើផ្លូវបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ខណៈដែលពួកគេបន្តប្រដេញយកពាន៤ក្នុងមួយរដូវកាលមិនធ្លាប់មានពីមុនមក។ពួកគេមានទម្រង់លេងដ៏អស្ចារ្យពេញមួយរដូវកាលនេះ ហើយជាពិសេសនៅពាក់កណ្តាលរដូវកាលឆ្នាំ ២០២១-២២។
ទន្ទឹមនឹងនេះ Villarreal បានកំពុងបង្ហាញទម្រង់លេងល្អបន្ទាប់ពីទទួលលទ្ធផលមិនល្អកន្លងមក។ ពួកគេបានទម្លាក់ក្រុមខ្លាំងៗដូចជា Juventus និង Bayern Munich ប៉ុន្តែវាហាក់ដូចជាភាពខ្លាំងនៅអឺរ៉ុបរបស់ពួកគេបានឈានដល់ទីបញ្ចប់ត្រឹមពេលប៉ះហង្សក្រហមទៅហើយ។
សូម្បីប៉ះជាមួយក្រុម Bayern Munich ក៏ពួកគេបានយកឈ្នះក្រុមអាល្លឺម៉ង់ក្នុងជើងទី១ដែរ។ កូនក្រុមរបស់លោក ជួហ្គិន ក្លប់ គឺជាក្រុមអស្ចារ្យខ្លាំងណាស់ឥឡូវនេះ។ វាហាក់ដូចជាគ្មាននរណាក្រៅពីកូនក្រុមរបស់លោកប៉េប ហ្គាឌីអូឡា ដែលអាចបញ្ឈប់ដំណើរប្រវត្តិសាស្ត្ររបស់ពួកគេ។
តាមប្រវត្តិ គឺ Villarreal មិនដែលឈ្នះក្រុមមកពីអង់គ្លេសនោះទេ ហើយក៏មិនដែលឈ្នះ Liverpool នោះដែរ។ ហេតុដូច្នេះលទ្ធផលព្យាករណ៍គឺ Liverpool រំពឹងឈ្នះយ៉ាងតិច ២-០៕