ព្យាករណ៍គូ​ Tottenham Hotspur​ vs Leicester City

Tottenham នឹងធ្វើការទទួលស្វាគមន៍ Leicester មកកាន់ទឹកដីកីឡដ្ឋាន Tottenham Hotspur សម្រាប់ការប្រកួត Premier League នាថ្ងៃអាទិត្យនេះ។ បច្ចុប្បន្ន ក្រុមម្ចាស់ផ្ទះកំពុងឈរនៅលេខរៀងទី៥ មាន៥៨ពិន្ទុ ខណៈក្រុមភ្ញៀវឈរនៅលេខ១០ មាន៤២ពិន្ទុ។ Spur ​មិនបានឈ្នះនោះទេ សំរាប់ពីរ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ស្មើ​មួយ និង​ចាញ់​មួយ​។​ 
ពួកគេកំពុងតែមានការប្រកួតគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមបានការឈរនៅក្រុមកំពូលទាំង៤ ដែលនឹងអនុញ្ញាតឱ្យពួកគេមានសិទ្ធិប្រកួតក្នុងក្របខ័ណ្ឌ Champions League ។​ ការបាត់បង់ដោយធ្លាក់ចុះពិន្ទុ៤នេះ​ អាចជារឿងសំខាន់ ព្រោះថាពួកគេកំពុងតែតាម២ពិន្ទុពីក្រោយ Arsenal ជាមួយនឹងការប្រកួតចំនួន៥ដែលត្រូវបន្តទៀត។​ ពួកគេបានប្រកួតឈ្នះ៧ប្រកួត ក្នុងចំណោម១០ប្រកួតចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម Leicester ។ 

Leicester នឹង​មាន​ស្មារតី​ល្អ​បន្ទាប់​ពី​ពួក​គេ​ ទើបតែទទួលលទ្ធផល​ស្មើ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Europa Conference ជាមួយ Roma។​ ពួកគេ​មិន​បាន​ទទួល​ជ័យ​ជម្នះ​ ក្នុង​ការ​ប្រកួត​ចំនួន​៤លើក​ចុង​ក្រោយ​របស់​ពួក​គេ ហើយ​បាន​ស្មើ​ចំនួន​៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ ក្នុង​ការ​ប្រកួតផ្សេងៗ​ទាំង​អស់។​ Leicester ឈ្នះ​បាន​តែ​មួយ​ប្រកួតគត់​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​៧លើក​ចុង​ក្រោយ​។ ពួកគេទទួលបានត្រឹមតែ១៤ពិន្ទុប៉ុណ្ណោះ នៅក្នុងការប្រកួតក្រៅដីចំនួន១៦ប្រកួត ហើយឈរក្នុងចំណាត់ថ្នាក់លេខ១០។ Leicester បានឈ្នះជំនួបនេះ កាលពីរដូវកាលមុនដោយលទ្ធផល ២-០ ប៉ុន្តែលើកចុងក្រោយ នៃការប្រកួតក្រៅដីឈ្នះជាប់ៗគ្នាជាមួយ Spurs គឺកើឡើងក្នុងឆ្នាំ១៩៩៩។​ 

ចំណុចសំខាន់រវាង Tottenham - Leicester
- ក្នុង​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់ Tottenham ចំនួន​គ្រាប់បាល់​មាន​លើស​ពី ៣.៥ គ្រាប់។
- មាន​តែ១ប្រកួត​គត់​ក្នុង​ការ​ប្រកួត​៤លើក​ចុង​ក្រោយ​របស់​ពួក​គេ ​ដែល​ក្រុម​ទាំង​ពីរ​ស៊ុត​បញ្ចូល​ទីគ្នាទៅវិញទៅមក។ 
- Tottenham មិន​បានប្រកួត​ស្មើ​ក្នុង​ដីឡើយ​ក្នុង​ការ​ប្រកួត ១១​លើក​ចុង​ក្រោយ​របស់​ពួក​គេ។
- ក្នុង​ការ​ប្រកួត​៨​លើក​ចុង​ក្រោយ​របស់ Leicester មាន​ចំនួនគ្រាប់​បាល់​តិច​ជាង ២.៥ គ្រាប់។
- ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​រក្សា​កំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ប្រាំមួយ​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។

សំរាប់ការទស្សន៍ទាយរវាង Tottenham - Leicester
Spur នឹងចង់ងើបឡើងវិញ បន្ទាប់ពីការបរាជ័យរបស់ពួកគេ ខណៈបើបានពិន្ទុតិចជាង៣ អាចមានន័យថា ជាចុងបញ្ចប់នៃក្តីសង្ឃឹម ដើម្បីឈរលើកំពូលទាំងបួនរបស់ពួកគេ។​
Leicester អាចនឹងកំពុងភាពច្របូកច្របល់ សម្រាប់ការជ្រើសរើសកីឡាករ​ ដោយពិចារណាថា ពួកគេទើបតែបានប្រកួតកាលពី៣ថ្ងៃមុននេះ ហើយអ្វីដែរសំខាន់ គឺការផ្តោតអារម្មណ៍របស់ពួកគេលើការប្រកួតជើងទី២ របស់ពួកគេ ក្នុងការដណ្តើមពានរង្វាន់នាពេលខាងមុខ។​ ភាពអស់សង្ឃឹមរបស់ក្រុមម្ចាស់ផ្ទះ ធ្វើឱ្យពួកយើងនឹងនៅពីក្រោយពួកគេវិញ សម្រាប់ការទទួលជ័យជម្នះជាមួយនឹងការស៊ុតបញ្ចូលទីលើសពី ២.៥គ្រាប់។​ ដូច្នេះ​ Spur នឹងឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង