ជំនួបរវាង Leeds និង Man City នឹងមានគ្រាប់បាល់លើស៣គ្រាប់

Manchester City នៅតែ​បន្ត​ជា​ក្រុម​ល្អ​បំផុត​ក្នុង EPL ហើយ​ពួកគេ​បាន​តាំងចិត្ត​រក្សាពាន​ដែល​ពួកគេ​បានឈ្នះ​កាល​ពី​រដូវ​កាល​មុន​។ ទោះយ៉ាងណា​ក៏ដោយ ពួកគេ​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Liverpool ដែល​កំពុង​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​។​

​លើសពីនេះ ពួកគេ​ក៏​ត្រូវ​ប្រយ័ត្ន​អំពី​ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League នាពេល​ខាងមុខ​ទល់នឹង​ស្តេច​ស Real Madrid ផងដែរ​។​

​សរុបមក ថ្វី​ត្បិត​កំពុង​ឈរ​នៅលើ​កំពូល​តារាង ក៏ប៉ុន្តែ​កូនក្រុម​របស់លោក ប៉េប ហ្គាឌី​អូ​ឡា ក៏​កំពុង​ស្ថិត​នៅក្រោម​សម្ពាធ​ខ្លាំងណាស់​។ ពួក​គេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បន្ត​ឈ្នះ​រហូត​នោះ​ឡើយ​។​

​សំណាង​ដែរ Man City នឹង​ត្រូវ​ប៉ះ​ក្រុម​ក្ងោក​ស Leeds ។ Leeds បាន​ធូរស្បើយ​បន្តិច​បន្ទាប់ពី​ពួកគេ​បណ្តេញ​អ្នក​ចាត់ការ​ទូទៅ ប៉ុន្តែ​ពួកគេ​នៅតែ​មិន​ទាន់​ស្ថិត​នៅក្នុង​កម្រិត​នៃ​ក្រុម​លំដាប់​កំពូល​នៅឡើយ​ទេ​។​

​ប្រាកដ​ណាស់ ពួកគេ​គឺជា​ក្រុម​ខ្សោយ​នៅទីនេះ ហើយ​កំណត់ត្រា​ខ្សោយ​របស់​ពួកគេ​ទល់នឹង Man City បាន​គូសបញ្ជាក់​អំពី​ការ​ពិត​នេះ​។​

​តាមមើលទៅ Manchester City រំពឹង​ឈ្នះ​ខ្ពស់​នៅ​ថ្ងៃ​សៅរ៍​នេះ​។ លទ្ធផល​ព្យាករណ៍ Man City ៣-១ Leeds៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង