អ្នកចាំទី​ឆ្នើម​របស់​ថៃ​នឹង​មានមុខ​នៅ​ស៊ី​ហ្គេម​វៀតណាម​

អ្នកចាំទី Kawin Thamsatchanan ដែលមាន​បទពិសោធ​ជោគជាំ និង​ជា​អ្នកចាំទី​ឆ្នើម​របស់​ជម្រើសជាតិ​ថៃ​នឹង​មានមុខ​ក្នុង​ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ថៃ​សម្រាប់​ការប្រកួតប្រជែង​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​។ នេះ​ជាការ​អះអាង​របស់​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ លោកស្រី Madam Pang ។​

អ្នកចាត់ការ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​បាន​ឆ្លើយតប​ជាមួយ​សំណួរ​ពី​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ ក្នុងការ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា ម្នាក់​ក្នុងចំណោម​៣​នាក់​ដែលជា​កីឡាករ​លើស​អាយុ​សម្រាប់​ការ​ប្រជែង​មេដាយ​នៅ​​វៀតណាម​ក៏មាន Kawin ដែរ​។ ខណៈ​កីឡាករ​លើស​អាយុ​២​នាក់​ផ្សេងទៀត នឹងធ្វើ​ការប្រកាស​ឲ្យ​ដឹង​នៅពេល​ក្រោយ​។

ទន្ទឹមនឹងនោះ លោកស្រី Madam Pang បាន​បន្ថែមថា អ្នកចាំទី​ដែល​ធ្លាប់​ចាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​៦៨​ប្រកួត​រូបនេះ​នឹង​កាន់​តួនាទី​ជា​ប្រធាន​ក្រុម​របស់ U23 ថៃ​ថែម​ទៀតផង​។

Kawin បច្ចុប្បន្ន​ត្រូវបាន​ក្លិប Port នៃ​លី​គ​កំពូល​ថៃ​ខ្ចី​ជើង​ពី​ក្លិប OH Leuven របស់​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។ អ្នកចាំទី​វ័យ​៣២​ឆ្នាំមាន​កម្ពស់​១,៨៣​ម៉ែត្រ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប Muangthong United បាន​ចំនួន ២៤៦ ប្រកួត ក្នុង​ចន្លោះ​ឆ្នាំ​២០០៨ ដល់ ២០១៨៕​

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង