ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នឹង​បើក​ប្រើប្រាស់​វិញ​

ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​ត្រូវបាន​បិទ ដើម្បី​ប្រើប្រាស់ ជា​បណ្ដោះអាសន្ន ដើម្បី​ព្យាបាល​អ្នក​ដែល​កើត​ជំងឺ​កូ​វីដ​១៩​នោះ នឹងត្រូវ​បើ​ប្រើប្រាស់ សម្រាប់​វិស័យ​កីឡា​ឡើងវិញ​ហើយ ។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ពិភាក្សាគ្នា​ផ្ទេរ អ្នកជំងឺ​កូ​វីដ​១៩ ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ទៅ​ព្យាបាល នៅ​មន្ទីរ ពេទ្យ​ផ្សេង ដើម្បី​យក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ទៅ​ឲ្យ​ផ្នែក​កីឡា​វិញ​។​

​ប្រសាសន៍​ណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុងឱកាស​អញ្ជើញ ជួប​សំណេះ សំ​ណា​ល និង​ផ្តល់​អនុសាសន៍ ដល់​ប្រតិភូ​កីឡា កីឡាករ កីឡាការិនី និង​អត្ត​ព​លិ​ក មុនពេល​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA Games) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញ​នេះ​។​

​យោងតាម​ស្ថានភាព​បច្ចុប្បន្ន ដោយសារតែ​អ្នកជំងឺ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ មានការ​ថយ ចុះ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រសួង​សុខា ភិ​បាល អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ​ពិភាក្សាគ្នា ដើម្បី​ផ្ទេរ​អ្នកជំងឺ​កូ​វីដ​១៩ ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ផ្សេង​វិញ​។ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ត្រូវ​ផ្ដល់ ជូនទៅ​ផ្នែក កីឡា​វិញ ដើម្បី​ហ្វឹកហាត់ សម្រាប់​ការប្រកួត​កីឡា​សំខាន់ៗ នាពេលខាងមុខ​។​

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​ណែនាំ​ថាៈ ស្តា​ត​អូឡាំពិក​របស់​យើង​បាន ផ្ទេរ​ច្រើន​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​បន្តទៀត​ទេ អីចឹង សូម​ពិភាក្សាគ្នា អាច​នឹង​យក​អ្នកជំងឺ​របស់​យើង ទៅ​ដាក់ នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ឬ​ទៅ​ចាក់អង្រែ ដើម្បី​ប្រគល់​ស្តា​ត សម្រាប់​ការជួសជុល​ឲ្យ​ហើយ ព្រោះ​យើង​នៅសល់​ពេល តែមួយ​ឆ្នាំ​ទៀត​ទេ ការប្រកួត​ស៊ី​ហ្គេម នឹង​មកដល់ ហើយ​យើង ក៏​យក​កន្លែង​នឹង ធ្វើការ​ហ្វឹកហាត់​បន្ថែម​ទៀត​ដែរ​»​។​

​គួរ​រំ​ឮ​ក​ដែរ​ថា សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល បានប្រកាស​យក ពហុ​កីឡដ្ឋាន ជាតិ​អូឡាំពិក សម្រាប់​ជាទី​កន្លែង​ព្យាបាល អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ តាំងពី​ខែមេសា ឆ្នាំ​២០២១ កន្លងទៅ ដោយសារ​ការរីក​រាល​ដាល​ខ្លាំង នាពេលនោះ ដែលជា​ហេតុ​តម្រូវ​ឲ្យ​វិស័យ​កីឡា​នានា រួមទាំង​ការហ្វឹកហាត់ នៅ​ទីនោះ ត្រូវបាន​ផ្ទេរ​ចេញទៅ​ហ្វឹកហាត់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​មួយចំនួនធំ ត្រូវបាន​ផ្ទេរ សម្រាប់​ឲ្យ​សហព័ន្ធ កីឡា​ជាតិ មួយចំនួន បាន​ប្រើប្រាស់​ជា​បណ្ដើរៗ​ផងដែរ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង