នៅរាត្រីនេះ ក្រៅពីការប្រកួត UEFA Europa League និង UEFA Conference League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយ ក៏នៅមានមួយគូធំនៅ EPL ទាត់បង្គ្រប់ជុំផងដែរ គឺរវាងបិសាចក្រហម Man U និង តោខៀវ Chelsea ។
សម្រាប់ UEL និង UECL នឹងពុំមានការសរសេរវិភាគទេ គឺមានតែតារាងទស្សន៍ទាយលទ្ធផល ប៉ុន្តែយើងនឹងវិភាគគូធំនៅ EPL។
– Man U vs Chelsea
បិសាចក្រហមកំពុងឆ្លងកាត់ដំណាក់កាលដ៏អាក្រក់បំផុតរបស់ពួកគេក្នុងមួយទសវត្សរ៍កន្លងមកនេះ។ ពួកគេកំពុងឈរនៅលេខរៀងទី៦ក្នុងតារាងនៅពេលនេះ ហើយវាពិតជារឿងចម្លែកបើពួកគេអាចឈរនៅចំណាត់ថ្នាក់កំពូលទាំងបួននៅចុងបញ្ចប់នៃយុទ្ធនាការនេះ។
ពួកគេបានលេងលើសគេមួយប្រកួត ហើយឥឡូវនេះពួកគេត្រូវការលើសចំនួន ៦ ពិន្ទុតាមស្មើពិន្ទុជាមួយនឹងក្រុមលេខ ៤ Arsenal ។
លើសពីនេះទៅទៀត ពួកគេក៏បានចាញ់ការប្រកួតទាំងទៅទាំងមកទល់នឹងក្រុមយក្សៗអង់គ្លេសមួយចំនួនផងដែរ។ ហើយរឹតតែសម្ពាធជាងនេះទៀតនោះគឺពួកគេឥឡូវត្រូវប៉ះជាមួយក្រុមម្ចាស់ជើងឯកអឺរ៉ុប Chelsea។
ក្រុមតោខៀវកំពុងឈរនៅលេខរៀងទី ៣ ក្នុងតារាងនាពេលបច្ចុប្បន្ន ហើយពួកគេប្តេជ្ញារក្សាការនាំមុខចំនួន ៥ ពិន្ទុលើក្រុមកាំភ្លើងធំដែលឈរនៅលេខ ៤ ។
ពួកគេក៏កំពុងស្ថិតក្នុងទម្រង់លេងល្អក្នុងពេលនេះផងដែរ ហើយជាពិសេសលេងល្អនៅក្រៅផ្ទះ ដោយឈ្នះយ៉ាងសកម្មបំផុត។ សូមចំណាំថា ពួកគេក៏បានស៊ុតបញ្ចូលទីច្រើនៗក្នុងការប្រកួតក្រៅទឹកដីផងដែរ។
ប្រវត្តិត្រួសៗ ៖
– ជួបគ្នាជើងទីមួយដើមរដូវកាល ១-១។
– វាមានរយៈពេល២ឆ្នាំហើយដែលតោខៀវមិនដែលចាញ់បិសាចក្រហម។
– ៣លើកក្នុងចំណោម៥ប្រកួតចុងក្រោយនៅទឹកដី Man U គឺមានគ្រាប់បាល់លើសពី៣គ្រាប់។
កូនក្រុមរបស់លោក រ៉ាហ្វ រែងនីក បានចាញ់នៅទឹកដី Arsenal ៣-១ កាលពីសប្តាហ៍មុន ហើយនៅបីខែចុងក្រោយនេះ ពួកគេឈ្នះតែ ៣ ដងប៉ុណ្ណោះក្នុងផ្ទះខ្លួនឯង។
ចំណែក Chelsea ឈ្នះ ១-០ លើ West Ham នៅផ្ទះខ្លួនឯងកាលពីអាទិត្យមុន ហើយមុននោះ៥ប្រកួតក្នុងទឹកដី ពួកគេបានឈ្នះទាំងអស់ និងស៊ុតចូល ១៤ គ្រាប់។ អ្វីដែលសំខាន់ Chelsea បានឈ្នះ ៩ លើកជាប់ៗគ្នានៅក្រៅទឹកដីផងដែរ។
យោងលើចំណុចខាងលើ និងប្រវត្តិថ្មីៗនេះ Chelsea រំពឹងឈ្នះយ៉ាងតិចក៏ ២-១ ដែរ៕