Aaron Wan-Bissaka ត្រូវបានជាប់ឈ្មោះកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង៥ ដែលលោក Erik ten Hag នឹងលក់ចេញនៅរដូវក្តៅនេះ ដើម្បីយកប្រាក់មកកសាងក្លឹប Manchester United ឡើងវិញ។
Aaron Wan-Bissaka បានបង្ហាញខ្លួនក្នុងលីកចំនួន ២០ប្រកួត សម្រាប់ក្រុម Manchester United ក្នុងរដូវកាលនេះ ប៉ុន្តែលោក Erik ten Hag ហាក់ដូចជាបានសម្រេចថា វត្តមានរបស់កីឡាកររូបនេះ បានលើសពីតម្រូវការនៅក្នុងរដូវក្តៅ។
តាមរយៈ ESPN បានឱ្យដឹងថា Ten Hag នឹងទទួលបានថវិកាចាប់ពី១០០លានផោនទៅ១៥០លានផោន ដើម្បីចុះហត្ថលេខាលើកីឡាករ និងចាប់ផ្តើមការស្តារ United ឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ នោះប្រហែលជាមិនគ្រប់គ្រាន់ទេសម្រាប់ចៅហ្វាយនាយ Ajax នាពេលបច្ចុប្បន្ន ដើម្បីទទួលបានកីឡាករទាំងអស់ដែលគាត់ត្រូវការ៕