ព្យាករណ៍គូ Chelsea vs West Ham United

Chelsea កំពុងតែវិលត្រឡប់មកជាថ្មីបន្ទាប់ពីប្រកួតចាញ់ Arsenal ក្នុងលទ្ធផល ៤-២ ដែលជាការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយ​ ប៉ុន្តែពួកគេនឹងស្វែងរកការរីកចំរើននៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham United ក្នុងក្របខ័ណ្ឌ Premier League ។​ ក្រឡេកមកមើល​ការ​ប្រកួត​នេះ ក្រុម​តោ​ខៀវ​ដែល​ឈរនៅ​លេខ​៣ មាន​៦២ពិន្ទុ ខណៈ West Ham United មាន៥២​ពិន្ទុ​ឈរ​នៅ​លេខ​៧។  Chelsea មិន​មាន​ការព្រួយបារម្មណ៍ក្នុង​ការ​ធ្លាក់​ចុះ​ក្រោម​ចំណាត់​ថ្នាក់​លេខ​៣នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រជែង​ដណ្តើមយក​ពាន​បន្ទាប់​ពី​ទំរង់លេងថ្មីៗ​របស់​ពួក​គេ។​ យ៉ាង​ណា​មិញ ក្រុម​តោ​ខៀវ​បាន​រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់ ឬ​ច្រើន​គ្រាប់​ក្នុង​ការ​ប្រកួត​៤លើក​ចុង​ក្រោយ​របស់​ពួក​គេ។

West Ham United នៅតែស្ថិតក្នុងការដណ្តើមឈរលើចំណាត់ថ្នាក់កំពូលទាំងបួន ខណៈដែលការស្វែងរករបស់ពួកគេសម្រាប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅតែបន្ត។ ការប្រកួតថ្មីៗ មិនបានផ្តល់លទ្ធផលល្អបំផុតសម្រាប់ West Ham ទេ។​ ក្រុមទាំងពីរបានស៊ុតបញ្ចូលទីចំនួន៤លើក​ ក្នុងការប្រកួតលីកចំនួន ៥លើកចុងក្រោយរបស់ក្រុម West Ham ហើយការប្រកួតក្រៅដីពួកគេធ្វើមិនសូវល្អទេ។​ West Ham បានបរាជ័យក្នុងការរក្សាកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី បានក្នុង៨ប្រកួតចុងក្រោយក្នុងលីគ។  ពួក​គេ​មិន​បានឈ្នះ​ក្នុង​ការ​ប្រកួត​លីក​ចំនួន​៥លើក​ចុង​ក្រោយ​ ហើយ​បាន​ចាញ់​ចំនួន​៤លើក ​ក្នុង​ចំណោមការប្រកួតនោះ​។

ចំណុចសំខាន់ Chelsea - West Ham
- Chelsea មិនឱ្យដៃគូស៊ុតបញ្ចូលទី២លើក ​ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់​ពួក​គេ។
- ក្រុម​ទាំង​ពីរ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ចំនួន៦ ក្នុង​ចំណោម១០ប្រកួត​ចុង​ក្រោយ​របស់ Chelsea
- West Ham United មិនមានកំណត់ត្រាមិនឱ្យដៃគូស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅដី ៨លើកចុងក្រោយ។
- 4ប្រកួតក្នុង​ការ​ប្រកួត​៦លើក​ចុង​ក្រោយ Chelsea បាន​របូត​គ្រាប់​បាល់​ពីរ​គ្រាប់​ឬ​ច្រើន​គ្រាប់។
- ក្រុម​ទាំង​ពីរ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​លីកចំនួន៤ ​ក្នុងការប្រកួតចំនួន៥ លើក​ចុង​ក្រោយ​របស់ West Ham។

សេចក្តីសន្និដ្ឋាន​ Chelsea - West Ham
Chelsea កំពុង​សម្លឹង​រក​ការ​ទទួលបានជ័យជំនះវិញ​ បន្ទាប់​ពី​ចាញ់ Arsenal ក្នុងដី។​ ការ​ចាញ់ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ហើយ​ក្នុងដីទៀត​ គឺរឹតតែ​មិន​នឹក​ស្មាន​ដល់។​ ចំណុចល្អសម្រាប់ក្រុមតោខៀវ គឺក្រុម West Ham United មិនសូវធ្វើបានល្អក្រៅដីទេ ដោយមិនអាចឈ្នះក្រុមណាមួយក្នុងចំណោម ៥ប្រកួតចុងក្រោយក្នុងលីក។​ West Ham មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អកន្លងមក​ ប៉ុន្តែបាន​បរាជ័យ​ក្នុង​ការ​រក​គ្រាប់​បាល់​ត្រឹម​តែ​១ប្រកួតក្នុង​ចំណោម​ការ​ប្រកួត​លីក​ទាំង​៥​ចុង​ក្រោយ។ យើងនឹងគាំទ្រក្រុមទាំងពីរក្នុងការរកគ្រាប់បាល់ឱ្យបាននៅទីនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង