ក្រុមតោខៀវបានចាញ់ទាំងបីការប្រកួតចុងក្រោយរបស់ពួកគេនៅ Stamford Bridge ដោយត្រូវបានគេស៊ុតបញ្ចូលទី មិនតិចជាង១១គ្រាប់ឡើយ។
Chelsea បានស្ថិតក្នុងទំរង់ការពារដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងរយៈពេលជាងបីទសវត្សរ៍ បន្ទាប់ពីប្រកួតចាញ់ក្រុម Arsenal ដោយលទ្ធផល ៤-២ នៅក្នុងកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃពុធ។
ក្រុមតោខៀវបានរងបរាជ័យសំរាប់ការប្រកួតក្នុងដីបីលើកជាប់ៗគ្នា ក្នុងការប្រកួតទាំងអស់ជាលើកដំបូង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយមិនគួរឱ្យជឿថា បានចាញ់ក្រុម Arsenal ទាំងពីរប្រកួតក្នុងការប្រកួតទីបី នៃការប្រកួតទាំងនោះ។
អ្នកគាំទ្ររាប់ពាន់នាក់ត្រូវបានបង្ខំចិត្តឱ្យទស្សនាតាមកញ្ចក់ទូរទស្សន៍ ខណៈដែលការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាល បានធ្វើឱ្យពហុកីឡដ្ឋានទាំងមូល គ្មានអ្នកទស្សនាសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League៕