Ajax "បានធ្វើអ្វីគ្រប់យ៉ាង" ដើម្បីរក្សាលោក Ten Hag ពីការផ្ទេរទៅកាន់ Man Utd

ក្លឹប Ajax បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាអ្នកចាត់ការ Erik ten Hag ដើម្បីដឹកនាំក្លឹបបន្ត ខណៈដែលរូបលោកហាក់ដូចជាខិតទៅជិតការផ្ទេរទៅកាន់ Manchester United។​ នេះតាមប្រសាសន៍នាយកបច្ចេកទេសលោក Gerry Hamstra។ 

អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford ជាច្រើនរដូវកាល​ ហើយរបាយការណ៍បានបង្ហាញថា គាត់កំពុងខិតទៅជិតស្នងតំណែងពីគ្រូបង្វឹកបណ្តោះអាសន្នលោក​ Ralf Rangnick នៅថ្ងៃនោះ។

លោក​ Hamstra មានប្រសាសន៍ថា "ខ្ញុំអាចនិយាយសង្ខេបយ៉ាងខ្លីអំពីរឿងនោះ។ “យើង​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​ទៅបាន ហើយ​កំពុង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​រក្សា​គាត់​ឲ្យ​នៅបន្ត។ "ការបន្តកិច្ចសន្យាត្រូវបានស្នើទៅ? តម្លើងប្រាក់បន្ថែម? បាទ​ អ្វីគ្រប់យ៉ាងត្រូវបានស្នើរួចទៅហើយ ដោយមិនចាំបាច់និយាយ។ Erik អាចកំណត់អនាគតរបស់គាត់បាន គាត់ចាស់ហើយមានប្រាជ្ញាគ្រប់គ្រាន់សម្រាប់រឿងនោះ។ 

លោក​Hamstra នឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យដឹកនាំបន្ត៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង