ព្យាករណ៍គូ West Ham vs Lyon (EL)

​ក្រុម​ញញួរ​ធំ West Ham ទទួលភ្ញៀវ Olympique Lyon ក្នុង​ជើង​ទី​មួយ​នៃ​ការប្រកួត UEFA Europa League វគ្គ​៨​ក្រុម​ចុងក្រោយ​របស់​ពួកគេ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​កីឡដ្ឋាន London​។​

​ក្រុម​ទាំង​ពីរ​នឹង​ចូលមក​ការប្រកួត​ក្រោយ​ឈ្នះ​ទាំង​តឹង​ដូចគ្នា​កាលពី​ចុង​សប្តាហ៍​។ West Ham បាន​យក​ឈ្នះ Everton ២-១ ក្នុង​ទីក្រុង​ឡុង​ដ៍ ដោយសារ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​កីឡាករ Aaron Cresswell និង Jarrod Bowen​។​

​ការវិលត្រឡប់​ពី​របួស​របស់ Bowen នឹង​ក្លាយជា​ការជំរុញ​ដ៏​ធំ​មួយ​ចំពោះ​មហិច្ឆតា​នៃ​ការប្រកួត​ទ្វីប​អឺរ៉ុប​របស់ West Ham ។​

​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក David Moyes បានបង្ហាញ​ភាពខ្លាំង​របស់​ពួកគេ​រួចហើយ​នៅ​ទ្វីប​អឺរ៉ុប​ដោយ​ការទម្លាក់​ស្ដេចត្រាញ់​ក្របខ័ណ្ឌ Europa League គឺ Sevilla ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​។​

​ក្រុម​ញញួរ​ធំ​បាន​ឈាន​ទៅ​វគ្គ​បន្ត ដោយសារ​ការទទួល​ជ័យជម្នះ ២-០ ក្នុង​ការប្រកួត​ជើង​ទី​ពីរ​នៅផ្ទះ​ខ្លួនឯង ខណៈ​ដែល​កីឡាករ Andriy Yarmolenko ស៊ុត​គ្រាប់​ជ័យជម្នះ​នៅ​ចុង​ម៉ោង​បន្ថែម​។​

​ចំណែកឯ Lyon វិញ​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​យកឈ្នះ Porto សរុប ២-១ ទាំង​ពីរ​ជើង​។ ពួកគេ​មិន​មាន​ទម្រង់​លេង​ល្អ​បំផុត​នៅក្នុង​លី​ក​ក្នុងស្រុក​នៅ​រដូវ​កាល​នេះ​ទេ ហើយ​ជោគជ័យ​ក្នុង​ក្របខ័ណ្ឌ Europa League អាច​ជួយសង្គ្រោះ​យុទ្ធនាការ​សម្រាប់​លោក Peter Bosz និង​កងទ័ព​របស់​គាត់​។​

Lyon បាន​ឡើង​មក​ឈរ​ត្រឹម​លេខ​រៀង​ទី ៩ ក្នុង​តារាង Ligue 1 បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម Angers ៣-២ ទាំង​ប្រផុតប្រផើយ​កាលពី​ថ្ងៃអាទិត្យ​។​

​ពួកគេ​មាន ៨ ពិន្ទុ​នៅក្រោម​ក្រុម​លេខ​៣ Rennes ដែល​មានន័យថា UEFA Champions League ទំនង​គ្រាន់តែ​ជា​សុបិន​ប៉ុណ្ណោះ​លុះត្រាតែ​ពួកគេ​ឈ្នះ​ពាន Europa League​។​

​យើង​ត្រូវតែ​និយាយថា Moussa Dembele គឺជា​កីឡាករ​ល្អ​បំផុត​របស់ Lyon ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ស៊ុត​ចូល​២​គ្រាប់​ក្នុង​ជ័យជម្នះ​លើ​ក្រុម Angers កាលពី​ចុង​សប្តាហ៍​។​

​រូបគេ​ក៏​ស៊ុត​ចូល​ផងដែរ​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ Porto ក្នុង​ការប្រកួត​ជើង​ទី​ពីរ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្នុង Europa League ។​

​ក្រុម​ទាំង​ពីរ​មិន​ដែល​ជួប​គ្នា​ទេ ប៉ុន្តែ​ញញួរ​ធំ​កំពុង​ល្អ​ក្នុងផ្ទះ ហើយ​កីឡាករ​ល្អៗ​វិល​ពីរ​បួស​វិញ​អស់ហើយ ហេតុ​ដូច្នេះ​ពួកគេ​គួរតែ​ឈ្នះ​ការប្រកួត​នេះ​។

​លទ្ធផល​ព្យាករណ៍ West Ham ឈ្នះ ២-០៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង