Foden បានបង្កើតឱកាល និងបានបោះបាល់ដ៏ល្អឥតខ្ចោះទៅ Kevin De Bruyne ខណៈដែល Man City បានយកឈ្នះ 1-0 ក្នុងការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រជើងទីមួយរបស់ពួកគេ។
សម្រាប់ 70 នាទីកាលពីថ្ងៃអង្គារ Manchester City ហាក់ដូចជាកំពុងសាកល្បងការពិសោធន៍ផ្ទាល់ក្នុងការប្រកួត Champions League ជើងទីមួយរបស់ពួកគេជាមួយ Atletico Madrid ។
ចលនាដ៏រស់រវើករបស់ Foden បានបំបែកខ្សែការពារដ៏រឹងមាំរបស់ Atletico ហើយគាត់បានបង្កើតឱកាសដ៏ល្អបំផុ តនៅពេលដែលគាត់បានបញ្ឆោតអូសបាល់ទៅមុខរួច ក៏កឹបទាញបាល់ត្រឡប់មកវិញបញ្ជូនទៅ De Bruyne ឆ្លងកាត់ខ្សែការពារទាំងបួន ដើម្បីបំប៉ោងសំណាញ់ទី។
ត្រឹមតែរយៈពេល ៧៩វិនាទី បន្ទាប់ពីការប្តូរចូល កីឡាករអន្តរជាតិអង់គ្លេសបានរកឃើញប្រឡោះដ៏តូចបំផុត នៅលើគែមប្រអប់ ហើយងាកយ៉ាងលឿន ហើយបន្ទាប់មកបានបោះបាល់ចូលទៅឱ្យ Kevin De Bruyne ស៊ុតកាត់ជើង Jan Oblak៕