នេះជាការប្រកួតធំជាងគេប្រចាំរដូវកាលនេះនៅអឺរ៉ុប។ ក្រុមជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ត្រូវប្រយុទ្ធតតាំងជាមួយក្រុមម្ចាស់ការពារតំណែងជើងឯកបច្ចុប្បន្ន។ ប្រាកដណាស់ផ្កាភ្លើងនឹងបែកខ្ចាយពេញកីឡដ្ឋាន Stamford Bridge នៅថ្ងៃពុធនេះពេលដែលក្រុមទាំងពីរប៉ះគ្នា។
ជាងនេះទៅទៀត ការប្រកួតនេះក៏មានប្រវត្តិថ្មីៗដ៏ជូរចត់ភ្ជាប់មកជាមួយផងដែរ។ ក្រុមទាំងពីរនេះបានប៉ះគ្នានៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UCL រដូវកាលមុន ហើយបន្ទាប់មកកូនក្រុមរបស់លោក Thomas Tuchel បានទទួលជ័យជម្នះ។ បន្ទាប់មកតោខៀវបានឈានទៅវគ្គផ្តាច់ព្រ័ត្រ កន្លែងដែលពួកគេបានយកឈ្នះ Manchester City ។
លើកនេះ ក្រុមស្តេចសចង់សងសឹកចំពោះការចាញ់នោះ។ ប៉ុន្តែទម្រង់លេងថ្មីៗរបស់ពួកគេមិនសូវជាអស្ចារ្យប៉ុន្មានទេ។ លើសពីនេះ ពួកគេបានចាញ់ច្រាបយ៉ាងខ្លាំងទល់នឹងគូប្រជែងជូរចត់ Barcelona នៅទឹកដី Bernabeu (ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ០-៤) ហើយអ្នកចាត់ការ Xavi ទៀតសោតបានដាក់កីឡាករក្មេងៗសឹងមួយតារាងឱ្យលេងទល់នឹងស្តេចស។
បរាជ័យដ៏អាម៉ាសនេះប្រាកដណាស់នឹងតាមលេងកូនក្រុមរបស់លោក Carlo Ancelotti ហើយ Chelsea នឹងព្យាយាមទាញយកប្រយោជន៍ពីភាពច្របូកច្របល់នេះ។
ជួបគ្នារដូវកាលមុន Chelsea ឈ្នះសរុប ៣-១ ទាំងពីរជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
មុនឆ្លងមកវគ្គនេះ Chelsea បានផ្តួល Lille ចំណែក Real បានបំបាក់ PSG។
ត្បិតតោខៀវទើបតែចាញ់ Brentford ៤-១ ក្នុងទឹកដីខ្លួនឯងកាលពីចុងសប្តាហ៍ ក៏ប៉ុន្តែពេលប៉ះជាមួយគីឡូធ្ងន់នៅអឺរ៉ុប Chelsea មិនដែលឱ្យភ្លាត់ស្នៀតក្នុងទឹកដីនោះទេ។
លទ្ធផលព្យាករណ៍ Chelsea ឈ្នះ ១-០៕