វាច្បាស់ណាស់ថា ក្រុមត្រូវការកែសំរួលឡើងវិញនៅចុងបញ្ចប់ នៃរដូវកាល ដែលមិនមានឈ្នះពានរង្វាន់មួយទាល់តែសោះ ប៉ុន្តែថាតើកីឡាករអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo គួរតែជាអ្នកដែលត្រូវបាន Man Utd បោះបង់ចោលដែរឬទេ?
កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំ កាលពីរដូវក្តៅមុន ជាមួយនឹងជម្រើសសម្រាប់មួយឆ្នាំបន្ថែមទៀត។ ដោយសារតែគ្រាប់បាល់របស់ Ronaldo បានធ្វើឱ្យ Man Utd អាចនឹងរក្សាតំណែងនៅ Champions League នារដូវការក្រោយ។
លោក Ralf Rangnick និងកីឡាករ Manchester United របស់គាត់ក៏នៅតែផ្តោតយ៉ាងមុតមាំ ដើម្បីមានឱកាសឈរក្នុងចំណាត់ថ្នាក់កំពូលទាំងបួនរបស់ Premier League ប៉ុន្តែអ្វីគ្រប់យ៉ាងប្រហែលជាត្រូវធ្វើនៅរដូវកាលក្រោយរួចទៅហើយ។
ជាការពិតណាស់ បន្ទាប់ពីបរាជ័យកាលពីដើមខែនេះ ក្នុងការប្រកួតរបស់ Man Utd អតីតប្រធានក្រុម Roy Keane បាននិយាយថា មាន "កីឡាករប្រាំ ឬប្រាំមួយនាក់" ដែលមិនគួរលេងឱ្យក្លឹបម្តងទៀតនោះទេ។
សម្រាប់កីឡាករដែលជិតនឹងបញ្ចប់កិច្ចសន្យា រួមមាន Paul Pogba, Edinson Cavani, Jesse Lingard, Juan Mata និង Lee Grant ពួកគេអាចនឹងត្រូវចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ៕