ទីបំផុត Modric បញ្ចប់ការផ្ទេរទៅកាន់ AC Milan ជាមួយកិច្ចសន្យារយៈពេលមួយឆ្នាំ

Luka Modric បានបញ្ចប់ការផ្ទេរទៅកាន់ AC Milan ដែលនេះជាការផ្ទេរ គ្មានតម្លៃខ្លួនបន្ទាប់ ពីបានជោគជ័យរយៈពេល ១៣ឆ្នាំ នៅ Real Madrid។

ខ្សែបម្រើវ័យ ៣៩ឆ្នាំរូបនេះ បានចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ដោយក្លឹបអ៊ីតាលី បានរួមបញ្ចូលទាំងជម្រើសបន្តកុងត្រារយៈពេលមួយឆ្នាំបន្ថែមទៀត។

សូមបញ្ជាក់ឡើងវិញថា Modric បានប្រកាសកាលពីខែឧសភាថា គាត់នឹងចាកចេញពីក្លឹបយក្សអេស្ប៉ាញ Real បន្ទាប់ពីបញ្ចប់ការប្រកួត Club World Cup នៅសហរដ្ឋអាមេរិក។

លោក Massimiliano Allegri ដែលបានត្រលប់មកកាន់តំណែងក្នុងនាមជាគ្រូបង្វឹក AC ជាលើកទីពីរ ជំនួសដំណែងលោក Sergio Conceicao បានហៅ Modric ថាជា "កីឡាករមិនធម្មតា" នៅពេលដែលគាត់បញ្ជាក់ថា ប្រធានក្រុមក្រូអាស៊ី នឹងចូលរួមនៅដើមខែនេះ។

សូមរំលឹកបងប្អូនថា Modric ធ្លាប់បានឈ្នះ Ballon d'Or ក្នុងឆ្នាំ 2018 បានឈ្នះពានរង្វាន់ចំនួន ២៨ បូករួមទាំងពាន Champions Leagues ៦ដង និងពាន La Liga ៤ដងជាមួយ Real បន្ទាប់ពីការផ្ទេរពី Tottenham ក្នុងឆ្នាំ២០១២ ដែលធ្វើអោយគាត់ក្លាយជាកីឡាករដែលជោគជ័យជាងគេបំផុតរបស់ក្លឹប។

គាត់បានស៊ុតបញ្ចូលទី ៤៣ គ្រាប់ក្នុង ៥៩៧ ប្រកួត នៅ Real ហើយការប្រកួតចុងក្រោយរបស់គាត់ គឺជាការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួត FIFA Club World Cup ដោយត្រូវ Paris St-Germain លត់ក្នុងលទ្ធផល 4-0៕

ព័ត៌មានទាក់ទង

ទីបំផុត Modric បញ្ចប់ការផ្ទេរទៅកាន់ AC Milan ជាមួយកិច្ចសន្យារយៈពេលមួយឆ្នាំ​

ទីបំផុត Modric បញ្ចប់ការផ្ទេរទៅកាន់ AC Milan ជាមួយកិច្ចសន្យារយៈពេលមួយឆ្នាំ​

បងប្អូននៅចាំអតីតខ្សែការពារ Tuanzebe របស់ក្លឹប Manchester United ឬអត់?​

បងប្អូននៅចាំអតីតខ្សែការពារ Tuanzebe របស់ក្លឹប Manchester United ឬអត់?​

Arsenal ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Noni Madueke របស់ Chelsea​

Arsenal ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Noni...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង