Pulisic សង្ឃឹមថា នឹងអាចចូលរួមការប្រកួត World Cup ជាលើកដំបូងជាមួយក្រុមជម្រើសជាតិ

ខ្សែ​បម្រើ​ស្លាប Christian Pulisic​ បាន​ឆ្លុះ​បញ្ចាំង​ពីទំរង់លេង​ឡើង​ចុះ​របស់​គាត់​ សម្រាប់​ក្លឹប ​និង​ប្រទេស ​មុន​ការ​ប្រកួត​ដ៏ធំមួយមកដល់ក្នុងសប្តាហ៍នេះ។ 

គាត់​បាន​និយាយ​ថា​៖ "ខ្ញុំ​មិន​មាន​ការ​សោកស្ដាយ​នោះទេ“ ​ជាក់ស្តែង កាលពីអតីតកាលពួកយើង ស្ថិតក្នុងទីតាំងមួយដើម្បីធ្វើវា ហើយយើងមិនអាចទៅដល់គោលដៅរបស់យើងបាន។ ប៉ុន្តែនេះគឺជាអ្វីដែលពួកយើងទន្ទឹងរង់ចាំ និងជាអ្វីដែលយើងស្រេកឃ្លានយ៉ាងខ្លាំង ហើយប្រាកដថា យើងនឹងមានកន្លែងមួយ នៅក្នុងការប្រកួត World Cup។"

Christian Pulisic បានឆ្លុះ​បញ្ចាំងពីរយៈពេល ៥ឆ្នាំ ចាប់តាំងពីក្រុមជម្រើសជាតិរបស់សហរដ្ឋអាមេរិក បានខកខានក្នុងការប្រកួត World Cup 2018 ខណៈដែលគាត់បាននិយាយថាគាត់ "មិនសោកស្តាយ" ចំពោះអ្វីដែលបានផ្លាស់ប្តូរអាជីពរបស់គាត់។ 

Pulisic ជាកីឡាករវ័យក្មេងដែលបានរំពឹងថា នឹងក្លាយជាតារាឆ្នើមមួយរូប ក្នុងការប្រកួតនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែឱកាសនោះ ត្រូវបានរលាយទៅវិញ នៅពេលដែលសហរដ្ឋអាមេរិកបានធ្លាក់ទៅ Trinidad & Tobago ហើយបានខកខានការប្រកួតជម្រុះទាំងអស់គ្នា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Pulisic បានក្លាយជាកីឡាករដែលមានទេពកោសល្យបំផុត របស់សហរដ្ឋអាមេរិក ហើយបានបន្តលេងជាមួយទាំងជម្រើសជាតិ ព្រមទាំង​ Chelsea​ ផងដែរ។  Pulisic បាននិយាយថាគាត់ពិតជាមានទំនុកចិត្តជាមួយក្រុមបច្ចុប្បន្ននេះណាស់​ ហើយមានអ្វីដែលត្រូវរៀនពីអ្វីដែលបានកើតឡើងកាលពីអតីតកាលជាច្រើន៕

ប្រភព៖ Goal

ព័ត៌មានទាក់ទង

លោក Ten Hag ទៅមើលបាល់នៅលីគហូឡង់លើកដំបូង ចាប់តាំងពីបាត់បង់ការងារនៅ Man Utd​

លោក Ten Hag ទៅមើលបាល់នៅលីគហូឡង់លើកដំបូង ចាប់តាំងពីបាត់បង់ការងារនៅ Man Utd​

Haaland, Mbappe, Salah ល្បី​​សាហាវ​តែ​មើល​ប្រាក់​ខែ​ចាញ់​ម្នាក់​​នេះ​ទៅវិញ​​

Haaland, Mbappe, Salah ល្បី​​សាហាវ​តែ​មើល​ប្រាក់​ខែ​ចាញ់​ម្នាក់​​នេះ​ទៅវិញ​​

ព្យាករណ៍គូ Bournemouth vs Manchester City​

ព្យាករណ៍គូ Bournemouth vs Manchester City​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង