កីឡាករអន្តរជាតិហ្គាណា ត្រូវបានគេរំពឹងថា នឹងទទួលការពិនិត្យសុខភាពក្នុងពេលឆាប់ៗនេះ មុនពេលចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងជាមួយ Spurs ។
កាលពីប៉ុន្មានថ្ងៃមុន West Ham បានច្រានចោលសំណើតម្លៃ ៥០លានផោន ប៉ុន្តែឥឡូវនេះក្លឹបទាំងពីរបានបញ្ចប់កិច្ចព្រមព្រៀង។
Kudus បានចូលរួមជាមួយក្រុម West Ham ពី Ajax ក្នុងឆ្នាំ២០២៣ តម្លៃ ៣៨លានផោន។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួននៅ Premier League ចំនួន ៦៥ដង ដោយស៊ុតបញ្ចូលទីបាន ១៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៩ដង។
ទោះបីជាមានលក្ខខណ្ឌផ្តាច់កុងត្រាមានតម្លៃ ៨៥លានផោន និងការចាប់អារម្មណ៍ពីក្លឹបកំពូលចំនួន៦ ក៏ដោយ Kudus បានបញ្ជាក់យ៉ាងច្បាស់ ជម្រើសចម្បងរបស់គាត់គឺ Spurs ។
ហើយនេះក៏មិនទាន់បញ្ចប់ការទិញដូរដែរ Spurs ក៏កំពុងស្វែងរកឱកាសផ្លាស់ប្តូរខ្សែប្រយុទ្ធ Yoane Wissa របស់ Brentford ខណៈដែលពួកគេស្វែងរកការពង្រឹងជម្រើសខ្សែប្រយុទ្ធ នៅមុនរដូវកាលថ្មី៕