ព្យាករណ៍គូ PSG vs Real Madrid វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ ដែលជាជំនួបរវាង PSG vs Real Madrid នៅកីឡដ្ឋាន MetLife ។ 

PSG ឈានចូលមកក្នុងការប្រកួតនេះពោរពេញដោយទំនុកចិត្ត បន្ទាប់ពីយកឈ្នះ Bayern Munich ២-០ ក្នុងវគ្គ៨ក្រុម។ ការប្រកួតមិនមានបញ្ហានោះទេ បើទោះបីជា PSG បានបញ្ចប់ដោយនៅសល់កីឡាករតែ ៩នាក់ បន្ទាប់ពី Willian Pacho និង Lucas Hernandez ទទួលបានកាតក្រហមនៅចុងម៉ោង ដែលឥឡូវនេះ  ពួកគេនឹងខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ក្រុមរបស់លោក Luis Enrique កំពុងស្ថិតក្នុងទម្រង់លេងកំពូល ហើយមើលទៅពិបាក ក្នុងការយកឈ្នះពួកគេណាស់នៅពេលនេះ។

ចំណែក Real Madrid បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយប្រកួតឈ្នះ Dortmund ៣-២។ គ្រាប់បាល់ស៊ុតបញ្ចូលទីពី Gonzalo Garcia, Fran Garcia និង Mbappe បានធ្វើឱ្យពួកគេគ្រប់គ្រង ប៉ុន្តែកាតក្រហម និងគ្រាប់បាល់ចុងម៉ោង ២គ្រាប់របស់ Dortmund បានធ្វើឱ្យការប្រកួតបញ្ចប់ដោយភាពតានតឹង។ ក្រោមការដឹកនាំរបស់ Xabi Alonso ក្រុម Real Madrid កាន់តែមានវិន័យ។

ការព្យាករណ៍ : Real Madrid ធ្លងកាត់ការប្រកួតដែលពិបាកៗ មុននឹងឈានមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយការប្រកួតនេះក៏នឹងក្លាយជាការប្រកួតដ៏សំខាន់ផងដែរ។ ហើយវាប្រហែលជាការសាកល្បងដ៏ធំបំផុត ដែលពួកគេអាចប្រឈមមុខ។ ទិសដៅថ្មីក្រោមការដឹកនាំរបស់ Alonso នឹងត្រូវប្រឈមមុខជាមួយ PSG ដែលជាក្រុមមួយកំពុងឡើងជើងខ្លាំង។ 
 
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ PSG ឈ្នះ។ Correct Score: PSG 2-1 Real Madrid៕

ព័ត៌មានទាក់ទង

ជាថ្មីម្តងទៀតដែល Man Utd បានរៀបចំកិច្ចពិភាក្សាផ្ទេរកីឡាករ Bryan Mbeumo​

ជាថ្មីម្តងទៀតដែល Man Utd បានរៀបចំកិច្ចពិភាក្សាផ្ទេរកីឡាករ Bryan Mbeumo​

ព្យាករណ៍គូ PSG vs Real Madrid វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup​

ព្យាករណ៍គូ PSG vs Real Madrid វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup​

Musiala រងរបួសធ្ងន់ បាក់កជើង​

Musiala រងរបួសធ្ងន់ បាក់កជើង​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង