Jamal Musiala ដែលជាកីឡាកររបស់ Bayern Munich នឹងអវត្តមានរយៈពេលយូរ បន្ទាប់ពីរងរបួសបាក់កជើង អំឡុងពេលប្រកួត Club World Cup ចាញ់ Paris St-Germain កាលពីថ្ងៃសៅរ៍។
កីឡាករវ័យ ២២ឆ្នាំរូបនេះ បានរងរបួសនៅក្នុងតង់ទី១ នៅពេលដែលគាត់ ត្រូវបានអ្នកចាំទី Gianluigi Donnarumma ផ្តួលខ្លួនចាប់បាល់ អំឡុងពេលដែលកំពុងដេញតាមបាល់ នៅជិតខ្សែបន្ទាត់។
Donnarumma បានបិទភ្នែកងាកមុខចេញបន្ទាប់ពីសម្លឹងមើលរបួសរបស់ Musiala ខណៈពេលដែលកីឡាកររបស់ Bayern ជាច្រើន ព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលបុគ្គលិកពេទ្យរបស់ក្លឹប ពិនិត្យរបួសរបស់គាត់។
Musiala ដែលស្រែកទាំងឈឺចាប់ ពេលគាត់កជើងឆ្វេងរបស់គាត់ ដោយយកអាវគ្របមុខ ពេលដែលគាត់ត្រូវបានគេសែញចេញពីទីលាន។
ខ្សែបម្រើប្រយុទ្ធរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការវាយតម្លៃ ហើយឥឡូវនេះបានហោះត្រឡប់ទៅទីក្រុង Munich វិញដើម្បីធ្វើការវះកាត់៕